Deepal G318 ប្រភេទ SUV off-road ប្រើអគ្គីសនី លាយសាំង ដាក់លក់នៅប្រទេសចិនតម្លៃខ្ទង់ ២មុឺនដុល្លារឡើងទៅ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសចេញចេញលក់ជាផ្លូវការនៅរថយន្ត Deepal G318 ប្រភេទ SUV Off-road ជាមួយតម្លៃលក់ចាប់ពី ២៤ ២៤០ ដុល្លារ ដល់ ៤៣ ៨១៥ ដុល្លារ ក្នុងប្រទេសចិន។

រថយន្តថ្មីនេះជាប្រភេទ Extended Range Electric Vehicle (EREV)​ ផលិតឡើងនៅលើគ្រោងឆ្អឹង Body-on-frame ដែលដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២៥២ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៥,០៩ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ១៩០ គីឡូម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងសរុបបានចំនួន ៤៣០ សេះ និងកម្លាំងរមួល ៥៧២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣៥,០៧ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ១៨៥ គីឡូម៉ែត្រ ។ លើសពីនេះ អាចបើកបរបានចម្ងាយខ្ទង់ ១ ០០០គីឡូម៉ែត្រ នៅពេលប្រើអគ្គីសនី លាយសាំង ។

ទាក់ទងនឹងផ្នែកខាងក្រៅមានលក្ខណៈជាជ្រុង ជាមួយរូបរាងហាប់ណែនផ្តោតលើផ្លូវ Off-road  បានបំពាក់ប៉ាណាមុខបិទជិតអមដោយចង្លៀងមុខ-ក្រោយរាងអក្សរ C ប្រភេទ LED ដំបូលមានភ្លើង៤គ្រាប់ និងកាងដែកលើដំបូល គួបផ្សំជាមួយនឹងទំពក់ដែលមានសមត្ថភាពទាញបានដ៏ទៅ ១ ៦០០គីឡូក្រាម។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងប្រព័ន្ធកាមេរ៉ា ៥៤០ដឺក្រេអាចមើលជើងក្រោមរថយន្តផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម