Deepal G318 សាកភ្លើងម្តងជិះបាន ១០០០គីឡូម៉ែត្រ ត្រៀមបង្ហាញខ្លួននៅប៉ុន្មានថ្ងៃទៀតនេះក្នុងប្រទេសចិន

[ទីផ្សារចិន] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសគ្រោងដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Deepal G318 នៅថ្ងៃទី ១៣ ខែមិថុនា នេះ ក្នុងប្រទេសចិន។

សម្រាប់រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥,០១០ ម.ម ទទឹង ១,៩៨៥ ម.ម កំពស់ ១,៩៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៨៨០ ម.ម និងមានកម្ពស់បាតក្រោម ២៤០ ម.ម​ ដែលមានការរចនាខាងក្រៅភ្ជាប់មកជាមួយប៉ាណាមុខបិទជិតអមដោយចង្លៀងមុខរាងអក្សរ C ទាំងសងខាង​ ដំបូលមានភ្លើង៤គ្រាប់និងធ្នើដាក់អីវ៉ាន់ និងចង្លៀងក្រោយដ៏សាមញ្ញ គួបផ្សំជាមួយនឹងទំពក់ដែលមានសមត្ថភាពទាញបានដ៏ទៅ ១៦០០គីឡូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តថ្មីនេះជាប្រភេទ Extended Range Electric Vehicle (EREV)​ ដែលដំណើរការដោយ៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងសរុបបានចំនួន ២៤៨សេះ។
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ២ (មុខ-ក្រោយ) អាចផលិតកម្លាំងសរុបបានចំនួន ៤២៤សេះ។

គួរជំរាបផងដែរថារថយន្តនេះអាចបើកបរបានចម្ងាយ ១,០០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចរត់ស្ទុះពី ០-១០០គីឡូម៉ែត្រ ចំណាយពេល ៦,៣វិនាទី។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ចង្កូតបើកបររាងអក្សរ D កុងទ័របង្ហាញព័ត៌មានទំហំ ១២,៣អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦អ៉ីញ រួមផ្សំជាមួយមុខងារជំនួយការបើកបរ ET all-terrain mode និង 5 terrain modes ព្រមទាំងមានរបៀបបើកបរប្រចាំថ្ងៃចំនួន ៥ ទៀតរួមមាន Eco, Comfort, Sport, exclusive និង Customize ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម