Deepal S05 ស៊េរីឆ្នាំ ២០២៥ មានទាំងអគ្គីសនីសុទ្ធ និងអគ្គីសនី លាយសាំង ដាក់លក់នៅថៃតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Deepal S05 ស៊េរីឆ្នាំ ២០២៥ នៅឯពិព័រណ៍រថយន្ត Bangkok Motor Show 2025 ដែលកំពុងធ្វើឡើងនៅប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ២៣ ៥៥០ ដុល្លារ ដល់ ២៦ ៥០០ ដុល្លារ  ។

Deepal S05 ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បំពាក់ម៉ូទ័រអគ្គិសនី ១ អាចផលិតកម្លាំងបាន ២៣៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៦,១ គីឡូវ៉ាត់ម៉ោង សាលថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៧០គីឡូវ៉ាត់ម៉ោង ដោយសាកបានពី ៣០-៨០% ប្រើរយៈពេល ១៥នាទី ព្រមទាំងមានប្រព័ន្ធផ្ទេរថាមពល V2L ផងដែរ សម្រាប់ម៉ូដែល EV
  • បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គីនី ១ អាចផលិតកម្លាំងបាន ២១៨ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៧,២៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៧០គីឡូវ៉ាត់ម៉ោង ខណៈប្រើអគ្គីសនី ជាមួយសាំងពេញ ៤៥លីត្រ អាចបើកបរបានដល់ទៅ ១ ០០០ គីឡូម៉ែត្រ ដោយសាកបានពី ៣០-៨០% ប្រើរយៈពេល ២០នាទី ព្រមទាំងមានប្រព័ន្ធផ្ទេរថាមពល V2L សម្រាប់ម៉ូដែល EREV ។

ការរចនាផ្នែកខាងក្រៅត្រូវបានឲ្យឈ្មោះថា Interstellar Wing Design ដែលបំផុសគំនិតដោយស្លាបរបស់យានអវកាស ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រផយ LED ក៏ដូចជាកញ្ចក់ចំហៀងក្តោមអូតូ មានអំពូលស៊ីញូ LED រួមទាំងប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់មកពីផ្នែកចំហៀង និងថាសកង់ស្ព័រទំហំ ១៨អ៉ីញ និង ២០អ៉ីញជាជម្រើស ។

ចំពោះនៅផ្នែកខាងក្នុងត្រូវបានឌីស្សាញបែប Minimalistic មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ ភ្ជាប់ប្រតិបត្តិការ Deepal OS 3.0 អាចប្រើមុខងារ Apple CarPlay/Android Auto រួមទាំងសម្រាប់មុខងារទូទៅនៅលើរថយន្ត កន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ទំហំធំផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម