
បន្ទាប់ពីបានបង្ហាញចេញនូវព័ត៌មានអស់រយៈពេលជាច្រើនខែ ពេលនេះ ក្រុមហ៊ុន Deepal បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Deepal L06 ប្រភេទ mid-size sedan របស់ខ្លួនហើយ ដោយក្នុងនោះ គឺបានបំពាក់មកជាមួយប្រព័ន្ធ LiDAR និងបន្ទះឈីប 3nm ជាស្តង់ដារតែម្តង។
ក្នុងនោះ រថយន្តនេះ មានប្រវែង ៤ ៨ ៣០ ម.ម ទទឹង ១ ៩០៥ ម.ម កម្ពស់ ១ ៤៨០ ម.ម និងប្រវែងគម្លាតកង់់ ២ ៩០០ ម.ម ។ វាដំណើរការដោយ៖
- (EV) ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២៦៨សេះ ផ្គួបជាមួយអាគុយទំហំ ៥៦ និង ៦៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៦០ និង ៦៧០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
- (EREV) ម៉ាសុីនចំណុះ ១,៥លីត្រ ផលិតកម្លាំងបាន ៩៦សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២៣៥សេះ ផ្គួបជាមួយអាគុយទំហំ ២៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៨០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ។
ចំពោះការរចនាវិញ មានការរចនាជាមួួយភាសារចនាចុងក្រោយបង្អស់ ហើយក៏ទទួលបាននូវបច្ចេកវិទ្យាជាច្រើនដូចជាអេក្រង់ AR-HUD ទំហំ ៥០អ៊ីញ, ប្រព័ន្ធ LiDAR លើដំបូល និងបន្ទះឈីប 3nm ផងដែរ៕