Denza ឈរនៅលេខ១ ​ជារថយន្ដអគ្គិសនីប្រេនចិន លក់ដាច់ជាងគេនៅប្រទេស​ឥណ្ឌូនេស៊ី​

ម៉ាក​យីហោ​លំដាប់​កំពូលត្រកូល Denza របស់ BYD បាន​ទទួល​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​ក្រោយរថយន្ដ MPV ម៉ូឌែលនេះ ​បាន​ក្លាយ​ជា​រថយន្ត​អគ្គិសនី​ចិន​ ដែល​លក់​ដាច់​បំផុត​កាលពីខែមីនា ​បន្ទាប់ពី​បាន​ចូល​ប្រឡុកទីផ្សារ​ឥណ្ឌូនេស៊ី។

Denza D9 - Wikipediaយោងតាម​សមាគម​ឧស្សាហកម្ម​រថយន្ត​ឥណ្ឌូនេស៊ី រថយន្ត​អគ្គិសនី​ចិន ១០ ម៉ូដែល​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី គិត​ត្រឹម​ខែ​មីនា ឆ្នាំ ២០២៥៖

  • BYD Denza D9: ១.៥៨៧ គ្រឿង
  • BYD M6: ១.២៩៣ គ្រឿង
  • BYD Sealion 7: ១.១៨២ គ្រឿង
  • Chery iCar 03 (J6): ៩៨៧ គ្រឿង
  • Aion Hyptec: ៨៨៦ គ្រឿង
  • Wuling Air EV: ៤៧១ គ្រឿង
  • Wuling Binguo EV: ៤៦៨ គ្រឿង
  • BYD Atto 3: ៣៨៨ គ្រឿង
  • Wuling Cloud EV: ២៦៦ គ្រឿង
  • BYD Seal: ២៣៤ គ្រឿង

BYD Seal launched in PH: Everything you need to knowយោងតាមយោងតាម​ទិន្នន័យ​ទីផ្សារ​ចុងក្រោយដែលកានកត់ត្រា រថយន្ត Denza D9 លក់​បាន ១.៥៨៧ គ្រឿង​ក្នុង​ខែ​មីនា ឆ្នាំ ២០២៥ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ដណ្តើម​បាន​ចំណែក​ទីផ្សារ ២.២%។ សមិទ្ធផល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នេះ​បាន​ជំរុញ​ឲ្យ​វា​ក្លាយជា​រថយន្ត​ម៉ូដែល​ចិន​ដែល​លក់​ដាច់​បំផុត​នៅ​ក្នុង​ទីផ្សារ​ឥណ្ឌូនេស៊ី បើគិតពីចំណាត់​ថ្នាក់​រួមគ្រប់ប្រេនទាំងអស់ Denza D9 ឈរនៅលេខ១១ មានអត្រានៃការលក់​ខុសគ្នា​តែ ១៣ គ្រឿង​ប៉ុណ្ណោះ​ពី​រថយន្ត SUV ម៉ូដែល XL7 របស់ Suzuki ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី ១០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការ​ដាក់​លក់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ គឺ​បន្ទាប់​ពី BYD បាន​ចូល​ទីផ្សារ​មុន​នេះ​ក្នុង​ខែ​មករា ឆ្នាំ ២០២៤ នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​ណែនាំ​រថយន្ត​ថាមពល​ថ្មី ៣ ម៉ូដែល​គឺ Dolphin, Seal, និង Atto 3។ BYD បាន​ចាប់ផ្តើម​ដឹកជញ្ជូន​រថយន្ត​ទាំងនេះ​ទៅ​អតិថិជន​ឥណ្ឌូនេស៊ី​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២៤។

BYD Atto 3 - Wikipediaត្រឡប់​មក​ប្រទេស​ចិន​វិញ រថយន្ត Denza D9 បាន​តំណែង​នាំមុខ​ក្នុង​រថយន្ដប្រភេទ MPV។ នៅ​ខែ​មករា ឆ្នាំ ២០២៥ ពួក​បាន​ដណ្តើម​បាន​តំណែង​កំពូល​ ក្រោយលក់​បានចំនួន ១០ ០២៦ គ្រឿង។ សន្ទុះ​នេះ​បាន​បន្ត​ដល់​ខែ​កុម្ភៈ ដោយ​រថយន្ត Denza D9 DM-i (កំណែ plug-in hybrid) បាន​ឈរ​នៅ​លំដាប់​កំពូល​ដោយ​ការ​លក់​រាយ ៧ ២១៣ គ្រឿង។

នៅ​ត្រឹម​ខែ​មីនា ឆ្នាំ ២០២៥ រថយន្ត Denza D9 នៅ​តែ​រក្សា​តំណែង​នាំមុខ​របស់​ខ្លួន​ដោយ​លក់​បាន ៩.៣២៦ គ្រឿង ដោយ​បង្កើត​ខ្លួន​ជា MPV លេខ​មួយ​ផ្នែក​បរិមាណ​លក់​ដាច់​ដោយ​នាំមុខ​ដៃគូ​ប្រកួតប្រជែង​យ៉ាង​ខ្លាំងក្លា។ សម្រាប់​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ ២០២៥ រថយន្ត Denza D9 DM-i លក់​បាន ២៥.៥៩៨ គ្រឿង៕

BYD Denza D9 MPV Model Enters the Indonesian Market - Pandaily

ផ្ទាំងផ្សាយពាណិជ្ជកម្ម