DFSK Glory 560 ឆ្នាំ២០២២ ចំនួន ១០០ គ្រឿងដំបូង នឹងដឹកឲ្យអតិថិជនថៃ​ក្នុង​ខែ​នេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Dongfeng ប្រទេសចិននឹងធ្វើការ​ដឹក​ជញ្ជូនរថយន្ត​ DFSK Glory 560 ចំនួន ១០០ ​គ្រឿង​ដំបូង ទៅកាន់អតិថិជន ​ក្នុង​ខែ​មករា​ឆ្នាំ២០២២នេះ។

ក្រុមហ៊ុន EV Halyconic បានប្រកាសថានឹងត្រៀមខ្លួនរួចជាស្រេចក្នុងការចែកចាយរថយន្តប្រភេទ SUV ស៊េរីថ្មី DFSK Glory 560 ចំនួន ១០០ គ្រឿងដំបូងដល់អតិថិជនថៃក្នុងខែមករានេះដើម្បីគាំទ្រសេវាកម្មក្រោយពេលលក់ជាមួយនឹងកញ្ចប់ថែទាំដោយឥតគិតថ្លៃរយៈពេល ៥ ឆ្នាំ ឬ ១០០០,០០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការឌីហ្សាញខាងក្រៅវិញ រថយន្ត DFSK Glory 560 បានបំពាក់ដោយចង្កៀងមុខ អំពូលបំភ្លឺពេលថ្ងៃ ចង្កៀងកាត់អ័ព្ទខាងមុខ និងក្រោយប្រភេទ LED, ដំបូលបើកខាងលើ Panoramic Sunroof និងយ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ។ បន្ថែមពីនេះរថយន្ត DFSK Glory 560 ក៏បំពាក់នូវអេក្រង់ប្រព័ន្ធកម្សាន្ត HD ៨ អ៊ីញ, ប្រព័ន្ធ GPS, ប្រព័ន្ធហ្វ្រាំងដៃអគ្គិសនី និងKeyless Entry។

លើសពីនេះរថយន្ត DFSK Glory 560 ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដូចជា៖ EPS Stability Control, TCS Traction Control Styem, EBA Brake Assis, ABS/EBD Braking Styem, Park Sensor, Dual Front Airbags និងប្រព័ន្ធព្រមានសម្រាប់ខ្សែក្រវ៉ាត់កៅអីខាងមុខផងដែរ។

រថយន្ត DFSK Glory 560 ប្រើប្រាស់ម៉ាស៊ីន​សាំង ១,៥លីត្រ Turbo ផលិតកម្លាំង ១៥០ សេះ និងកម្លាំងរមួល ២២០​​ ញ៉ូតុនម៉ែត្រ រត់ដោយកង់ខាងមុខ ជាមួយប្រអប់លេខអូតូ CVT ។ យ៉ាងណាមិញចំពោះ DFSK Glory 560 ស៊េរីឆ្នាំ២០២២ មានតម្លៃចាប់ពី ២២ ៦៨៥ ដុល្លារឡើងទៅ៕

ប្រភព៖ Sanook

ផ្ទាំងផ្សាយពាណិជ្ជកម្ម