Dodge លក់ឡាន Challenger ដាច់ជាង Chevrolet លក់ Camaro ៥ដង

អ្នកស្រលាញ់ចូលចិត្តរថយន្តនៅសហរដ្ឋអាមេរិក នៅតែបន្តទិញរថយន្តស្ព័រប្រើប្រាស់ច្រើន បើទោះបីជារថយន្តប្រភេទ SUV កំពុងតែវាយលុកទីផ្សារខ្លាំងក៏ដោយ។

ក្នុងនោះដែរ រថយន្តស្ព័រ Muscle Car របស់អាមេរិក Dodge Challenger បានលក់ដាច់ច្រើនជាងរថយន្ត Ford Mustang និង Chevrolet Camaro នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២១ នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ Dodge លក់ឡាន Challenger បានសរុបចំនួន ១៥ ០៥២គ្រឿងនៅទូទាំងសហរដ្ឋអាមេរិក ដោយបានកើនឡើង ៥២,៣% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ នេះបើយោងតាមទិន្នន័យពីគេហទំព័រ Autonews។

ដោយឡែកក្រុមហ៊ុន Ford បានចែកចាយរថយន្ត Mustang សរុបចំនួន ១៤ ៦៧៦ គ្រឿងនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២១ ធ្លាក់ចុះ ៦,៦ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈដែលរថយន្ត Chevrolet Camaro លក់ដាច់តិចជាងគូប្រកួតប្រជែងរបស់ខ្លួនខ្លាំង ដោយលក់បានតែ ២ ៧៩២ គ្រឿងប៉ុណ្ណោះ ក្នុងខែមេសា ឧសភា និងមិថុនា ២០២១ ដោយធ្លាក់ចុះ ៥៨,២% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

សូមបញ្ជាក់ថា រថយន្ត Dodge Challenger ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពី ២៨ ២៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈ Ford Mustang មានតម្លៃចាប់ពី ២៧ ១៥៥ដុល្លារ និង Chevrolet Camaro មានតម្លៃចាប់ពី ២៥ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម