
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Dongfeng បានធ្វើការដាក់បង្ហាញចេញរូបភារបស់រថយន្ត Dongfeng Nammi 06 ប្រភេទ crossover ប្រើថាមពលអគ្គីសនីសុទ្ធ EV ដែលមានតម្លៃលក់ខ្ទង់ ១៣ ៨០០ ដុល្លារប៉ុណ្ណោះ ។
តាមរូបភាពដែលនេះ បានបង្ហាញពីរូបរាង និងការឌីស្សាញផ្នែកខាងក្រៅរាងជាជ្រុង ដោយមានលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទ-ជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ឌីស្សាញរាងស្លីម ព្រមទាំងថាសកង់ស្ព័រប្រភេទ alloy wheels ទំហំ ១៨អ៉ីញផងដែរ ។
Dongfeng Nammi 06 មានប្រវែងតួខ្លួនសរុប ៤ ៣០៦ ម.ម ទទឹង ១ ៨៦៨ ម.ម កំពស់ ១ ៦៤៥ ម.ម ប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧១៥ ម.ម និងទំងន់ ១ ៩៧៥ គីឡូក្រាម ។ លើសពីនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតខ្ពស់ផងដែរ ។
ទាក់ទងទៅនឹងផ្នែកថាមពល រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨១ សេះ ខណៈទំហំអាគុយ និងចំងាយនៃការបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញទេ ៕