GMC បន្ថែមម៉ូឌែលអគ្គិសនីថ្មី GMC Hummer EV 3X មានទាំងភីកអាប់ និង SUV ផ្តោតលើការបើកបរខ្លាំងជាងមុន

[បរទេស] ក្រុមហុនផលិតរថយន្ត GMC កំពុងពង្រីកត្រកូល Hummer ជាមួយនឹងការរចនាម៉ូឌែល GMC Hummer EV 3X ថ្មីសម្រាប់ទាំងរថយន្តភីកអាប់ និងប្រភេទ SUV នៃរថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ។ ការ​តុបតែង​ថ្មី​នេះ​បន្ថែម​ចម្ងាយនៃបើកបរមួយ​ចំនួន និង​ព័ត៌មាន​លម្អិត​នៃ​ការ​រចនា​ថ្មី​មួយ​ចំនួនផងដែរ ។

Hummer EV ជួរវែងបំផុតនឹងក្លាយជារថយន្តភីកអាប់នៅក្នុង 3X trim ។ បំពាក់ជាស្តង់ដារជាមួយនឹងថាសកង់ទំហំ ២២ អ៉ីញ និងសំបកកង់ទំហំ ៣៥ អ៉ីញ ។ ដូចរថយន្ត Edition 1 Pickup ដែរ 3X នឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ១០០០ សេស អាចបើកបរបានចម្ងាយប ៥៧១ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ជាមួយកំលាំងអូសសណ្តោងដល់ទៅ ៣៨៥៥ គីឡូក្រាម ដែលច្រើនជាងម៉ូដែល Edition 1 ៤៥៣ គីឡូក្រាម ។ លើសពីនេះ GMC ក៏ជូននៅកញ្ចប់ Extreme Off-Road Package ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រភេទ SUV នៃ Hummer EV SUV ទាំង Edition 1 និង 3X trims ក៏នឹងត្រូវបានផ្តល់ជូនជាមួយនឹងកញ្ចប់ Extreme Off-Road Package ផងដែរ។ យោងតាម ​​EPA បានឲ្យដឹងថា ម៉ូដែលទាំង ២ អាចបើកបរបានចម្ងាយ ៤៨០ គីឡូម៉ែត្រ ។ ក្នុងនោះ បើសិនមិនបំពាក់កញ្ចប់នេះទេ នោះ ម៉ូដែល Edition 1 និង 3X trim អាចបើកបរបានចម្ងាយដល់ទៅ ៥០៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

ទាក់ទងនឹងថាមពលម៉ាស៊ីន ម៉ូដែលទាំង ៤ នឹងទទួលបានម៉ូទ័រអគ្គិសនីចំនួន ៣ ដូចគ្នា ប៉ុន្តែរថយន្ត SUV មានកម្លាំងត្រឹមតែ ៨៣០ សេស និងកម្លាំងអូសសណ្តោង ៣ ៤០២ គីឡូក្រាម ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន GMC បានឲ្យដឹងថា GMC Hummer EV 3X សម្រាប់ម៉ូដែលភីកអាប់ទទួលបានការកក់ទុកគឺពេញហើយ ប៉ុន្តែសន្យាថាវានឹងចែករំលែកព័ត៌មានបន្ថែមអំពីបញ្ហានេះក្នុងពេលឆាប់ៗនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម