ប្រភពជិតស្និទ្ធិនឹងក្រុមហ៊ុន Ford បាននិយាយឲ្យដឹងថារថយន្ត Ford F-150 Raptor R នឹងចូលរោងចក្រផលិតនៅចុងឆ្នាំ២០២២ខាងមុខ ដែលមានន័យថាអតិថិជនត្រូវរង់ចាំប្រមាណមួយឆ្នាំទៀត ទើបបានប៉ះរថយន្តមហាកម្លាំងនេះ។
រថយន្ត Raptor R ត្រូវបានគេរំពឹងទុកថានឹងមានបំពាក់ម៉ាស៊ីន Supercharged ចំណុះ៥,២លីត្រ ៨ស៊ីឡាំង ដូចមានបំពាក់លើរថយន្ត Mustang Shelby GT500។ ម៉ាស៊ីននេះរំពឹងថាអាចផលិតកម្លាំងបានចន្លោះពី ៧២៥សេះ ទៅ ៧៥០សេះ ពេលបំពាក់លើ Raptor R។
បើផ្អែកតាមរូបភាពដែលថតបានពេលរថយន្ត F-150 Raptor R កំពុងបើកបរសាកល្បង គេឃើញថារថយន្តនេះមានរូបរាងមិនសូវខុសពី F-150 Raptor ស៊េរីឆ្នាំ២០២១ប៉ុន្មានឡើយ។
រថយន្ត F-150 Raptor ឆ្នាំ២០២១បានដុះខាត់រូបរាងខាងក្រៅកាន់តែទាន់សម័យ និងមានបំពាក់ដោយម៉ាស៊ីន Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង ដែលផលិតកម្លាំងបាន ៤៥០សេះ៕