FCA បញ្ចេញម៉ូឌែលពិសេស Ram Power Wagon ២០២១ ខួបទី៧៥ឆ្នាំ

ក្នុងឱកាសគម្រប់ខួប ៧៥ ឆ្នាំនៃ Ram Power Wagon ក្រុមហ៊ុនរថយន្ត FCA បានចេញនូវម៉ូឌែលពិសេសមួយ គឺរថយន្ត Ram Power Wagon 75th Anniversary Edition ដែលមានតម្លៃចាប់ពី ៦៥ ២៥០ដុល្លារ។

ម៉ូឌែលពិសេសនេះ នៅផ្នែកខាងក្រៅរបស់វាបានលេងខ្លួនជាមួយពណ៍ខ្មៅ ដោយមានបំពាក់ជាមួយ ប៉ាណាខាងមុខពណ៍ខ្មៅ ភ្ជាប់ជាមួយស្លាកសញ្ញា RAM, Diamond trim នៅលើទ្វា, Tailgate, ឈ្នាន់ និងយ៉ាន់ទំហំ ១៧អ៊ីញ ស្រោបជាមួយសំបក់កង់ទំហំ ៣៣អ៊ីញ។ វាមានពណ៍ Diamond Black Crystal ហើយអតិថិជនក៏មានជម្រើសពណ៍មួយពណ៌ និងពីរពណ៌លាយគ្នាដូចជា Maximum Steel Metallic, Granite Crystal Metallic, Billet Silver Metallic, Hydro Blue, Patriot Blue, Delmonico Red, Flame Red, Bright White, Olive Green, Molten Orange, និង Anvil។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯផ្នែកខាងក្នុង បានបំពាក់ស្តង់ដាជាមួយ អេក្រង់កម្សាន្ត ទំហំ​ ១២អ៊ីញ ដែលមានមុខងារ Navigation, ឧបករណ៍តន្រ្តី (Speaker) ម៉ាក Harman Kardon សម្លេងប្រភេទ Stereo ចំនួន ១៧គ្រាប់ កម្លាំង ៧៥០វ៉ាត់, កាំម៉េរ៉ា ៣៦០ដឺក្រេ និង Off-Road packages ។ ចំណែកនៅលើ កៅអី និងទ្វាបានភ្ជាប់ជាមួយនិងឡូហ្គូ Power Wagon 75។

ម៉ូឌែល Ram Power Wagon 75th Anniversary Edition បានបំពាក់ជាមួយម៉ាស៊ីន ដូចទៅនិងម៉ូឌែល Ram Power Wagon ធម្មតាដែរ គឺម៉ាស៊ីនចំណុះ ៦,៤លីត្រ V8 កម្លាំង ៤១០សេះ និងប្រអប់លេខអូតូ​ ៨ វគ្គ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម