Ferrari ឌីហ្សាញសោថ្មី ប្រណីតខ្លាំង មានស្រោបដោយស្បែក

រថយន្ត Ferrari Roma បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ថ្មីៗ​នេះ ជា​រថយន្ត​​ដាក់​ម៉ាស៊ីន​នៅ​ខាង​មុខ​ថ្មី​របស់​ Ferrari ​ហើយ​ក៏​ជា​ម៉ូដែល​ដំបូង​របស់​ក្រុមហ៊ុន​ដែល​មាន​ប្រើ​ប្រាស់​សោ​រថយន្ត​ថ្មី មាន​ការ​ឌីហ្សាញ​សាមញ្ញ និង​ប្រណីតភាព​បំផុត។

នៅ​ផ្នែក​ម្ខាង​នៃ​សោ​គឺ​មាន​នូវ​ស្លាក​សញ្ញា​ Ferrari ហើយ​នៅ​ម្ខាង​ទៀត​គឺ​មាន​ស្រោប​ដោយ​សារធាតុ​ស្បែក ដែល​មាន​ប៊ូតុង​បញ្ជា​ចំនួន​ពីរ គឺ​ចាក់​សោ និង​ដោះ​សោ​រថយន្ត។ ជា​មួយ​សោ​ថ្មី​នេះ អ្នក​ជិះ​ Ferrari Roma មិន​បាច់​ដក​សោ​ចេញ​ពី​ហោប៉ៅ​នោះ​ទេ គ្រាន់​តែ​មាន​សោ​ជាប់​ខ្លួន ហើយ​ចុច​ប៊ូតុង​មួយ​នៅ​ដៃ​ទ្វារ​រថយន្ត នោះ​អាច​បើក​សោ​បាន​ហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​​រថយន្ត​ Roma គឺ​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន Twin-Turbo ចំណុះ ៣,៩ លីត្រ ដែល​មាន ៨ ស៊ីឡាំង ផលិត​កម្លាំង​បាន ៦១២ សេះ។ វា​ភ្ជាប់​ជា​មួយ​នឹង​ប្រអប់​លេខ​ ៨ វគ្គ ហើយ​អាច​បើកបរ​​ពី ០ ដល់ ១០០ គ.ម/ម៉ ចំណាយ​ពេល​ដែល​ ៣,៤ វិនាទី និង​ល្បឿន​អតិបរមា​ ៣២០ គ.ម/ម៉៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម