Ferrari 458 Spider គឺជារថយន្តមួយក្នុងចំណោមរថយន្តចុងក្រោយរបស់ក្រុមហ៊ុនអ៊ីតាលី ដែលមានប្រើប្រាស់ម៉ាស៊ីន ៨ ស៊ីឡាំង ដាក់នៅចំកណ្ដាល ហើយវាក៏ជារថយន្តមានរូបរាងទាក់ទាញមួយផងដែរ។
យ៉ាងណាក្ដីរថយន្ត Ferrari 458 Spider ដែលដាក់លក់ដេញថ្លៃលើវិបសាយ Copart គឺខុសពីការរៀបរាប់ខាងលើ ដោយសាររថយន្តនេះនៅសេសសល់តែផេះផង់ប៉ុណ្ណោះ។ ជាក់ស្ដែងរថយន្ត Ferrari 458 Spider ឆ្លងកាត់ភ្លើងឆេះខ្លាំង ដែលធ្វើឲ្យផ្នែកជាច្រើនត្រូវខ្ទេច សឹងតែឆេះរលាយគ្មានសល់។
ទោះបីជាក្លាយជាផេះផង់មែនពិត ក៏រថយន្តនេះត្រូវគេយកដាក់លក់ដេញថ្លៃផងដែរ។ ប៉ុន្តែទំនងជាមិនមានអតិថិជនហ៊ានចាយលុយទិញកាកសំណល់រថយន្តបែបនេះឡើយ៕