Ferrari SF90 XX ជា Supercar ប្រើម៉ាស៊ីន Hybrid មានកម្លាំងខ្លាំងផុតលេខរបស់ Ferrari

[ទីផ្សារបរទេស] បន្ទាប់​ពី​ការ​រង់ចាំ​អស់រយះពេលជាយូរមក​ ពេលនេះក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអ៊ីតាលី Ferrari បាន​ធ្វើការដាក់​បង្ហាញ​ជា​ផ្លូវ​ការ​នៅរថយន្ត Ferrari SF90 XX ដែលមាន ២ ម៉ូដែល Stradale និង SF90 XX Spider ជា supercar ប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid កម្លាំងខ្លាំងផុតលេខរបស់ក្រុមហ៊ុន ។

ដោយរថយន្តនេះ ផ្អែកនៅលើម៉ាស៊ីន PHEV structure ដំណើរការរួមគ្នាជាមួយម៉ាស៊ីនចំហេះក្នុង ចំណុះ ៤,០ លីត្រ twin-turbo V8 ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ផ្តល់ឲ្យរថយន្តនេះ អាចផលិតកម្លាំងបាន ១ ០៣០ សេះ និងកម្លាំងរមួល ៨០៤ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ F1 DCT ៨វគ្គ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រត្រឹមរយះពេល ២,៣ វិនាទី និងមាន top speed ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចបើកបរបានចម្ងាយ ២៥ គីឡូម៉ែត្រដោយប្រើប្រាស់ថាមពលអគ្គិសនី ជាមួយល្បឿន ១៣៥ គីឡូម៉ែត្រក្នុងមួយម៉ោង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានផ្នែកខាងក្រៅវិញ មានការឌីស្សាញឡើងបែប aerodynamic ដែលជួយដល់ការជ្រែកខ្យល់មានប្រសិទ្ធភាពខ្លាំងមុន ដោយនៅផ្នែកខាងមុខ មានការរចនាថ្មីទាំងស្រុងនៃរន្ធខ្យល់, ចង្កៀងមុខភ្ជាប់ទៅនឹងកាងខាងមុខ និងបានបន្ថែមនៅប្រព័ន្ធ aerodynamic ទៅកាន់កង់ទាំងអស់ ផ្នែកខាងក្រោយត្រូវបានរចនាឡើងវិញទាំងស្រុងជាមួយការបំពាក់ម៉ាស៊ីន ខណះកាង spoiler ខាងក្រោយពីរថយន្ត Ferrari F50 នៅក្នុងឆ្នាំ ១៩៩៥ ដែលជួយការជ្រែកខ្យល់បានយ៉ាងល្អបំផុត ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានរចនាស្រដៀងគ្នាទៅនឹងម៉ូដែល SF90 ស្តង់ដារ ដោយប្រើប្រាស់នៅដៃចង្កូតប្រភេទស្ព៏រ ជំនួសការប្រើប្រាស់ដៃចង្កូតរថយន្តប្រណាំង និងកុងទ័របង្ហាញព័ត៌មានរាងកោងទំហំ ១៦ អ៉ីញនៅលើតាប្លូ កៅអីស្ព័រ racing seat ត្រូវបានរចនាថ្មីមានទង្ងន់ស្រាល និងដៃទ្វារធ្វើពី Carbon fiber ជាដើម។

គួរឲ្យដឹងថា សម្រាប់រថយន្តទាំង ២ ម៉ូដែលនេះ ត្រូវបានផលិតក្នុងចំនួនមានកំណត់ ១ ៣៩៨គ្រឿង ជាមួយតម្លៃលក់ ៨៤២ ០០០ ដុល្លារ និង ៩២៩ ០០០ ដុល្លារ ត្រូវបានលក់អស់ហើយ។ លើសពីនេះ បើទោះបីស្ថិតនៅក្នុងត្រកូល XX ដែលផលិតឡើងជាមួយកម្លាំងខ្លាំងក៏ដោយ ក៏ SF90 XX Stradale និង SF90 XX Spider នៅតែអាចប្រើប្រាស់បាននៅតាមផ្លូវធម្មតាបានផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម