Fiat 500X Dolcevita ឆ្នាំ២០២២ ចេញលក់លើទីផ្សារអង់គ្លេស ជាមួយតម្លៃជាង ៣ម៉ឺនដុល្លារ

កាលពីប៉ុន្មានខែកន្លងទៅ Fiat បានធ្វើការបង្ហាញចេញនូវរថយន្ត Fiat 500X Dolcevita ឆ្នាំ២០២២ ជាផ្លូវការ ខណៈពេលនេះវាមានវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសអង់គ្លេស ជាមួយការផ្តល់នូវភាពទូលាយផ្នែកខាងក្រោយ និងដំបូលខាងលើទំហំធំសម្រាប់អ្នកដំណើរផងដែរ។

ជាក់ស្តែងដំបូលខាងលើ វានឹងប្រើពេលបើកឡើងក្នុងរយៈពេល ១៥វិនាទី និងបើកឡើងនៅល្បឿនចាប់ពី ១០០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាផ្តល់នូវជម្រើសពណ៌នៃដំបូលនេះចំនួន ៣គឺ ខ្មៅ, ប្រផេះ និងក្រហម។ បន្ថែមពីនេះវាបំពាក់ជាមួយ អេក្រង់កម្សាន្តទំហំ ៧អ៊ីញ, ចង្កៀងមុខ LED DRL, ថាសកង់ទំហំ ១៧-១៩អ៊ីញ និងដៃចង្កូតស្បែក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ទីផ្សារអង់គ្លេស ផ្តល់នូវជម្រើសម៉ាស៊ីនសាំង ២ប្រភេទគឹ Entry-level បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,០លីត្រ ទំហំ ៣ស៊ីឡាំង Turbocharged មានកម្លាំង ១១៨សេះ និងជម្រើស ១,៣លីត្រ កម្លាំង ១៤៨សេះ។

Fiat 500X Dolcevita ឆ្នាំ២០២២ ផ្តល់នូវជម្រើស ៣ម៉ូឌែលរួមមាន៖ Connect, Cross និង Sport Grade។ សម្រាប់ម៉ូឌែល Connect មានតម្លៃចាប់ពី ៣៣ ០៧០ដុល្លារ, Cross ចាប់ពី ៣៥ ៥៦៤ដុល្លារ និងប្រភេទខ្ពស់បំផុត Sport មានតម្លៃចាប់ពី ៣៧ ៦៣៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម