[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ជាក្រុមហ៊ុនចុងក្រោយគេ ចូលរួមជាមួយក្រុមហ៊ុន Tesla, Rivian និង Lucid ក្នុងការផ្តល់ការបញ្ចុះតម្លៃលើរថយន្តប្រើអគ្គិសនីសុទ្ធ ទៅម៉ូដែល Ford Mustang Mach-E ចាប់ពី ៣ ១០០ ដុល្លារ ដល់ ៨ ១០០ ដុល្លារ ដើម្បីរក្សាការលក់រថយន្តអគ្គិសនីនៅទីផ្សារសហរដ្ឋអាមេរិក។
សម្រាប់ការកាត់បន្ថយតម្លៃនេះអនុវត្តតែចំពោះរថយន្តម៉ូដែលឆ្នាំ ២០២៣ ដែលជាផ្នែកមួយដើម្បីជម្រះផ្លូវសម្រាប់ម៉ូដែលឆ្នាំ ២០២៤ ។ លើសពីនេះ បើយោងតាមអ្នកនាំពាក្យក្រុមហ៊ុន Ford លោក Marty Gunsberg បានឲ្យដឹងថា ក្រុមហ៊ុន Ford កំពុងផ្តល់ហិរញ្ញប្បទាន ០% សម្រាប់រយៈពេល ៧២ខែ ដល់អ្នកបានទិញរថយន្តនេះ ព្រមទាំងមានការលើកទឹកចិត្តជាសាច់ប្រាក់ចំនួន ៧ ៥០០ ដុល្លារដែលត្រូវបានអនុវត្តដើម្បីកាត់បន្ថយការបង់ប្រាក់សម្រាប់អ្នកបង់រំលួសទៀតផង។
គួរបញ្ជាក់ផងដែរថា ការកាត់បន្ថយតម្លៃនេះក៏កើតឡើងបន្ទាប់ពីការលក់រថយន្តអគ្គិសនីសុទ្ធ Ford Mustang Mach-E បានធ្លាក់ចុះ ៥១ ភាគរយកាលពីខែមករា ឆ្នាំ២០២៤ ៕