Ford ចុះប៉ាតង់ឈ្មោះថ្មី “Thunderbird” ទំនងជាឡានអគ្គិសនីថ្មី

ក្រុមហ៊ុន Ford ទើបតែបានចុះប៉ាតង់ឈ្មោះថ្មី ហៅថា “Thunderbird” ដែលវាធ្លាប់ត្រូវបានប្រើដោយ Ford ពីមុនមករួចមកហើយ ហើយវាអាចជាតម្រុយមួយបង្ហាញថា ក្រុមហ៊ុននាំអាចនឹងយករថយន្តនេះត្រលប់មកវិញ។

ឈ្មោះប៉ាតង់ថ្មីនេះត្រូវបានចុះជាមួយនឹង ការិយាល័យប៉ាតង់អាមេរិក United States Patent and Trademark Office កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ វានឹងផ្តោតទៅលើ “យានយន្ត, ឈ្មោះគំរូយានយន្ត, យានយន្តកង់៤”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ឈ្មោះនេះត្រូវបានប្រើដំបូងនៅលើរថយន្ត ក្នុងឆ្នាំ១៩៥៥។ វាជាប្រភេទរថយន្តបើកដំបូលបាន មានកៅអីតែ ២ប៉ុណ្ណោះ។ រថយន្ត Ford Thunderbird ត្រូវបានផលិតចាប់ពីឆ្នាំ ១៩៥៥ ដល់ ១៩៩៧ ហើយក៏ត្រលប់មកវិញម្តង ចាប់ពីឆ្នាំ២០០២ ដល់ ២០០៥។

យ៉ាងណាមិញ ដោយសារតែឈ្មោះនេះមានអាយុកាលវែង និងមានគេស្គាល់ច្រើនរួចទៅហើយ ប្រភពមួយចំនួនអះអាងថា Ford អាចនឹងប្រើឈ្មោះនេះសម្រាប់រថយន្តអគ្គិសនីថ្មី ដូចពួកគេប្រើឈ្មោះ Mustang លើរថយន្តអគ្គិសនី Mustang Mach-E អីចឹងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម