Ford ចេញលក់ឡានប្រភេទសាកភ្លើងថ្មី តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

Ford នឹងចាប់ផ្តើមបើកឲ្យបញ្ជាទិញរថយន្តសាកភ្លើងថ្មីម៉ូដែល Escape Plug-in Hybrid នៅឆ្នាំក្រោយ ជាមួយនឹងតម្លៃចាប់ពី ៣៤ ២៣៥ដុល្លារលើទីផ្សារសហរដ្ឋអាមេរិក សម្រាប់ប្រភេទ SE (Base Model)។

រថយន្ត Ford Escape Plug-in Hybrid មានបំពាក់លក្ខណៈពិសេសស្រដៀងទៅនឹងប្រភេទប្រើសាំង និង Hybrid ដែរ ដូចជា យ៉ាន់អាលុយមីញ៉ូម ១៨អ៊ីង, ចង្កៀងមុខក្រោយ LED, កញ្ចក់ក្រោយខ្មៅ, ប្រព័ន្ធកម្សាន្ត SYNC3 និងកៅអីមុខកម្តៅ ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីប្រភេទ SE រថយន្ត Ford Escape សាកភ្លើងនេះ មាន ២ជម្រើសទៀត គឺ SEL តម្លៃចាប់ពី ៣៦ ៨១៥ដុល្លារ និង Titanium តម្លៃចាប់ពី ៤០ ០៣០ដុល្លារ។

ពួកវាមានបំពាក់ប្រព័ន្ធជំនួយការបើកបរមកស្តង់ដារជាច្រើន ដូចជា automatic emergency braking with pedestrian detection, blind spot warning and auto high beams, post-collision braking, pedestrian sound alert និង park assist ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម