ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត SUV ៧កៅអីថ្មី ម៉ូដែល Equator ស៊េរីឆ្នាំ២០២១ នៅក្នុងប្រទេសចិន។
ខណៈពេលនេះ រូបថត និងព័ត៌មានលម្អិតអំពីរថយន្តនេះ គឺនៅមានតិចតួចបំផុត ប៉ុន្តែគេបានដឹងថា Equator គឺជាការសហការណ៍ផលិតរវាង ក្រុមហ៊ុន Jiangling និង Ford។ SUV ខាងលើមានប្រវែង ៤ ៩០៥មីល្លីម៉ែត្រ ទទឹង ១ ៩៣០មីល្លីម៉ែត្រ និងកម្ពស់ ១ ៧៥៥មីល្លីម៉ែត្រ ហើយប្រវែងពីកុងមុខទៅកង់ក្រោយ ២ ៨៦៥មីល្លីម៉ែត្រ។
Ford Equator នឹងមានប្រើម៉ាស៊ីនតែ១ជម្រើសប៉ុណ្ណោះ គឺ ម៉ាស៊ីនសាំង ចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២១សេះ ប៉ុន្តែមានជម្រើសប្រអប់លេខអូតូ និង លេខដៃ ៥វគ្គ ក៏ដូចជា ជម្រើសប៉ុងមួយ RWD និង ប៉ុងពីរ AWD ផងដែរ។
Equatort ត្រូវបានផលិតឡើងដើម្បីប្រជែងនឹងរថយន្តដូចជា Jeep Grand Commander និង Toyota Highlander នៅក្នុងប្រទេសចិន។ ចំពោះតម្លៃ និងពេលចេញលក់របស់វា នឹងត្រូវប្រកាសនាពេលក្រោយ៕