Ford បានប្រកាសអំពីផែនការបណ្ដាក់ទុន ១,៤៥ ពាន់លានដុល្លារ លើរោងចក្រ Wayne និង Dearborn នៅរដ្ឋ Michigan សហរដ្ឋអាមេរិក។
ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ក្រុមហ៊ុនអាមេរិកមួយនេះនឹងបណ្ដាក់ទុន ៧៥០ លានដុល្លារ និងបន្ថែមការងារចំនួន ២ ៧០០ កន្លែង នៅរោងចក្រ Wayne សម្រាប់ការផលិតរថយន្ត Bronco និងរថយន្ត Ford Ranger ជំនាន់ថ្មី។
ចំណែកនៅរោងចក្រ Dearborn វិញ Ford នឹងបណ្ដាក់ទុន ៧០០ លានដុល្លារ បន្ថែមការងារថ្មី ៣០០ កន្លែង ដើម្បីទ្រទ្រង់ការផលិតរថយន្ត Ford F-150 ជំនាន់ថ្មី, F-150 ប្រភេទ Hybrid និង F-150 ប្រភេទអគ្គិសនី។
គួរដឹងថា F-150 ថ្មីនិង F-150 Hybrid នឹងបង្ហាញមុខនៅឆ្នាំ ២០២០ ចំណែក F-150 អគ្គិសនីនឹងមកដល់បន្ទាប់ពីនេះ។ សម្រាប់រថយន្តម៉ូដែល Bronco វិញនឹងលេចមុខជាផ្លូវការនៅឆ្នាំ ២០២០ ដូចគ្នា៕