[បរទេស] ក្រុមហ៊ុនផលិត Ford កំពុងដើរតាមរថយន្តក្រុមហ៊ុន Toyota នៅតែដោយកាត់បន្ថយផែនការផ្នែករថយន្តអគ្គិសនីរបស់ខ្លួន ទោះបីជាការលក់រថយន្តអគ្គិសនីរបស់ខ្លួនបានឈានដល់កំណត់ត្រាថ្មីដែលលក់បានចំនួន ៨ ៩៥៨ គ្រឿងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ក៏ដោយក៏ក្រុមហ៊ុននៅតែសម្រេចចិត្តកាត់បន្ថយការផលិត ដោយសារ Ford ចង់បន្ថែមការវិនិយោគ និងការអភិវឌ្ឍរថយន្តកូនកាត់ hybrid បន្ថែម ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងខែវិច្ឆិកាដដែល ក្រុមហ៊ុន Ford បានលក់ភីកអាប់អគ្គិសនី F-150 Lightning បានចំនួន ៤ ៣៩៣ គ្រឿង បានវ៉ាដាច់គូប្រជែង Rivian’s R1T ក្លាយជាភីកអាប់អគ្គិសនីដែលលក់ដាច់បំផុតក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៣ ទៀតផង។
គួរឲ្យដឹថា ថ្មីៗនេះ ក្រុមហ៊ុន Ford បានកាត់បន្ថយផែនការរថយន្តអគ្គិសនីជាច្រើន ក្នុងនោះប្រធានផ្នែកហិរញ្ញវត្ថុ លោក John Lawler បានបន្ថែមថា ក្រុមហ៊ុន Ford កំពុងបន្ថយល្បឿនលើការវិនិយោគជាច្រើន រួមទាំងការចំណាយប្រហែល ១២ពាន់លានដុល្លារលើរថយន្តអគ្គិសនី។ លើសពីនេះ អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Ford ក៏បាននិយាយផងដែរថា ក្រុមហ៊ុននឹងពឹងផ្អែកលើរថយន្តកូនកាត់ hybrid ជាមួយនឹងការកាត់បន្ថយល្បឿននៃការអភិវឌ្ឍន៍រថយន្តអគ្គិសនី នោះរថយន្ត hybrid នឹងក្លាយជាផ្នែកធំជាងនេះ ៕