ក្រោយពីបានបញ្ចេញលក់រថយន្ត Ford Expedition ជំនាន់ទីបួន នៅឆ្នាំ ២០១៨ មានរឿងគួរភ្ញាក់ផ្អើលបានកើនឡើង ដោយសារមានតម្រូវការច្រើនលើសការផ្គត់ផ្គង់។ ជាលទ្ធផល Ford ត្រូវបង្កើនចំនួនផលិត និងបង្កើតការងារបន្ថែមចំនួន ៥០០ កន្លែងថែមទៀត។
ត្បិតថាចំនួនលក់រថយន្ត Expedition មានការកើនឡើងមែនពិត ប៉ុន្តែ Ford បានសម្រេចបញ្ចុះតម្លៃរថយន្តនេះរហូតដល់ ៤ ០០០ ពាន់ដុល្លារនៅលើទីផ្សារសហរដ្ឋអាមេរិក។ ហេតុផលទំនងជាលាងឃ្លាំងរថយន្តម៉ូដែលឆ្នាំ ២០១៩ សម្រាប់បើកផ្លូវរថយន្តម៉ូដែលឆ្នាំ ២០២០។ ខាងក្រោមជាតម្លៃដែលបញ្ចុះរួច ៖
- ប្រភេទ XLT តម្លៃ ៥៣ ៥២៥ ដុល្លារ
- ប្រភេទ XLT Max តម្លៃ ៥៦ ២១០ ដុល្លារ
- ប្រភេទ Limited តម្លៃ ៦៤ ៤១០ ដុល្លារ
- ប្រភេទ Limited Max តម្លៃ ៦៧ ១០០ ដុល្លារ
- ប្រភេទ Platinum តម្លៃ ៧៤ ៧៦០ ដុល្លារ
- ប្រភេទ Platinum Max តម្លៃ ៧៧ ៤៥៥ ដុល្លារ