[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរូបភាព Teaser របស់រថយន្ត All-New Ford Expedition ស៊េរីឆ្នាំ ២០២៥ ផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅខែតុលា ឆ្នាំ ២០២៤ ។
តាមរូបភាព Teaser បានបង្ហាញផ្នែកខាងមុខដែលត្រូវបានឌីស្សាញថ្មីទៅប៉ាណា ជាមួយចង្កៀងមុខរាងស្លីមអូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ខណៈការផ្នែកខាងក្រោយ រំពឹងថាអាចទទួលបានទ្វារឃ្លុបក្រោយជាប្រភេទដាច់ចេញគ្នានៅពេលបើក ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ អាចទទួលបានម៉ាស៊ីនសាំងចំណុះ ៣,៥ លីត្រ V6 ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ៤៤០ សេះ និងកម្លាំងរមួល ៦៩១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៕