Ford បន្ថែមម៉ូដែល Ford Everest Titanium+ 4×2 ២០២២ ថ្មី នៅក្នុងទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បន្ថែមនៅម៉ូដែល Ford Everest Titanium + 4×2 ស៊េរីឆ្នាំ ២០២២ ថ្មី ត្រូវបានដាក់នៅចន្លោះម៉ូដែល Sport និង Titanium 4×4 ជាមួយនឹងតម្លៃលក់ចាប់ពី ៤៦ ៥៤២ ដុល្លារ​ នៅក្នុងទីផ្សារប្រទេសថៃ។

ក្រឡេកទៅមើលការចនាខាងក្រៅនៃម៉ូដែល Ford Everest Titanium+ 4×2 មានចង្កៀងមុខប្រភេទ LED Reflector បើក-បិទដោយស្វ័យប្រវត្តិ អបជាមួយអំពូលបំភ្លឺពេលថ្ងៃ C-Clamp LED អំពូលកាត់អ័ព្ទ LED, ចង្កៀងក្រោយប្រភេទ LED, កញ្ចក់ចំហៀងក្តោបអូតូ, ផ្លិតទឹកអូតូ, ដំបូលកញ្ចក់ Panoramic Moonroof, ប្រព័ន្ធបើក-បិទទ្វាក្រោយដោយអូតូ (Hand-Free Power Liftgate), របាលើដំបូល roof rail តុបតែងដោយក្រូម៉េ, ឈ្នាន់ជើងចំហៀងពណ៌ខ្មៅ និងថាសកង់ស្ព័រទំហំ ២០ អ៊ីញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងកាប៊ីនត្រូវបានបំពាក់ដោយកុងទ័រព័ត៌មានទំហំ ១២,៤ អ៊ីញ និងអេក្រង់កំសាន្ត multi-touch ទំហំ ១២ អ៊ីញ ភ្ជាប់ប្រព័ន្ធប្រតិបត្តិ្កការ SYNC 4A Thai ជាមួយនឹងការតភ្ជាប់ប៊្លូធូស គាំទ្រមុខងារ Apple CarPlay និង Android Auto ប្រព័ន្ធ FordPass Connect ឧបករណ៍ភ្ជាប់ USB ចំនួន ៤, កៅអីខាងមុខអាចលៃតម្រូវបាន ៨ ទិសដៅ និងជួរទី៣ អាចបត់បាន កាំមេរ៉ាមើលជុំវិញ ៣៦០ ដឺក្រេ ឧបករណ៍បំពងសំឡេង ៨ ចំនុច, ម៉ាស៊ីនត្រជាក់អូតូ ប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អ្នកដំណើរខាងក្រោយមានប៊ូតុងបញ្ជា, រន្ធសាកភ្លើង ២៣០ វ៉ុល, កន្លែងសាកថ្មឥតខ្សែ និងភ្លើងលម្អខាងក្នុងផងដែរ។

រថយន្ត Ford Everest Titanium+ 4×2 បំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Bi-Turbo អាចផលិតកម្លាំងបាន ២១០ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ បញ្ចូនថាមពល​ទៅ​កង់​ក្រោយ​តាម​រយៈ​ប្រអប់លេខអូតូ ១០ វគ្គ​ដែល​មាន​របៀប​បើកបរចំនួន ៤ គឺ Normal​, Eco, Tow/Haul និង Sippery៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម