Ford Equator Sport មានតម្លៃជាង ២ម៉ឺនដុល្លារ សម្រាប់ទីផ្សារប្រទេសចិន

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Ford បានដាក់លក់នូវរថយន្ត Ford Equator Sport ស៊េរីឆ្នាំ ២០២២ ដែលជាម៉ូឌែលរថយន្តដែលផលិតឡើងសម្រាប់ទីផ្សារប្រទេសចិន។

រថយន្ត Ford Equator Sport មានប្រវែងសរុប ៤ ៦៣០ មម, ទទឹង ១​ ៩៣៥ មម, កម្ពស់ ១ ៧០៦ មម និងគម្លាតកង់មុខ-ក្រោយ ២ ៧២៦ មម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីហ្សាញនៃរថយន្ត Ford Equator Sport បានបំពាក់នូវប៉ាណាមុខធំ ភ្ជាប់ជាមួយសំណាញ់រាងដូចសំបុកឃ្មុំ, ចង្កៀងមុខ-ក្រោយ ប្រភេទ LED និងភ្លើងជួយបំភ្លឺពេលថ្ងៃ DRL ផងដែរ។

ខណៈដែលផ្នែកខាងក្នុងនៃរថយន្ត Ford Equator Sport ក៏បានបំពាក់នូវអេក្រង់ធំ, កុងទ័រឌីជីថល LCD និង កន្លែងសាកថ្មទូរស័ព្ទឥតខ្សែរ។

ចំពោះរថយន្ត Ford Equator Sport ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ EcoBoost ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១៧០សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ដែលអាចបង្កើតល្បឿនអតិបរមា ១៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថារថយន្ត Ford Equator Sport ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ម៉ូឌែលតម្លៃចាប់ពី ២៥ ១០០ ដល់ ២៩ ៨៤២ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម