Ford ហៅឡានភីកអាប់ F-150 ឆ្នាំ២០២១ ចូលរោងចក្រវិញ ព្រោះមានបញ្ហាកញ្ចក់មុខ

ក្រុមហ៊ុន Ford បានប្រកាសហៅរថយន្តភីកអាប់ F-150 ស៊េរីឆ្នាំ២០២១ មួយចំនួន ចូលមករោងចក្រវិញ ដោយសារតែកញ្ចក់មុខរបស់វាមិនបានតម្លើងឲ្យត្រឹមត្រូវ។

ជាលទ្ធផល កញ្ចក់មុខរបស់វាអាចនឹងហោះចេញពីរថយន្ត នៅពេលជួបគ្រោះថ្នាក់ ដែលបង្កើនហានិភ័យនៃការរងរបួសដល់អ្នកប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ Ford មិនទាន់បានឮដំណឹងអំពីគ្រោះថ្នាក់ណាមួយ ពាក់ព័ន្ធនឹងបញ្ហានេះឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរឲ្យដឹងថា ក្រុមហ៊ុន Ford បានហៅរថយន្ត F-150 ឆ្នាំ២០២១ ដែលផលិតនៅរោងចក្រ Dearborn ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដល់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ និង រថយន្ត F-150 Super Duty ឆ្នាំ២០២០-២០២១ ដែលផលិតនៅរោងចក្រ Kentucky ចន្លោះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ និង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

សរុបមក វាមានចំនយន ៧៩ ០១៧គ្រឿងនៅសហរដ្ឋអាមេរិក, ៦ ៩៨៦គ្រឿងនៅកាណាដា និង ១ ៣៤៧គ្រឿងនៅម៉ិចស៊ីកូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម