[ទីផ្សារបរទេស] សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរផ្សងព្រេងនៅខាងក្រៅតម្រូវការនៃរបស់របរ ឬឥវ៉ាន់ ពិតជាច្រើន ដោយតម្រូវអោយដាក់គ្រប់យ៉ាងទៅតាមខ្លួន ជាក់ស្តែងនាពេលបច្ចុប្បនេះ រថយន្តភីកអាប់ជាច្រើនបានកំពុងធ្វើការឌីស្សាញថ្មីនៃទ្រុងក្រោយរថយន្ត ដើម្បីផ្ទុកឥវ៉ាន់អោយបានច្រើន ក្នុងនោះដូចជា Gear Tunnel របស់ Rivian រួមទាំង Multi-Flex Midgate នៅលើ Chevrolet Silverado និងរបស់ Ford ដែលកំពុងឌីស្សាញឡើង។
យោងតាមឯកសារប៉ាតង់ដែលបានចុះជាមួយ USPTO ដែលបានប្រទះឃើញដោយគេហទំព័រ CarBuzz បានបង្ហាញថា ថ្មីៗនេះ គេប្រទះឃើញការរចនាទ្វារក្រោយដ៏ឆ្លាតវៃពី Blue Oval ប៉ុន្តែនោះវាមិនមែនជាប៉ាតង់ចុងក្រោយនោះឡើយ ខណៈពេលនេះឯកសាថ្មីបានបង្ហាញកាតាប៊ូខាងមុខដែលមានភាពកាន់តែពិសេស។
យោងតាមឯកសារដែលបានចុះជាមួយ USPTO បានបង្ហាញថា Ford កំពុងធ្វើការលើកាតាប៊ូខាងមុខអោយកាន់តែមានមុខងារច្រើន ដោយរចនាជាចន្លោះប្រហោង អាចប្រើជាកន្លែងផ្ទុកបន្ថែម ជាពិសេសសម្រាប់របស់កខ្វក់ដែលអ្នកមិនអាចដាក់បាននៅក្នុងកាប៊ីន។ ផ្ទៃខាងក្នុងអាចត្រូវបានបែងចែកជាផ្នែក ដើម្បីអនុញ្ញាតឱ្យផ្ទុកវត្ថុជាច្រើន។
សម្រាប់កាតាប៊ូទាំងមូលអាចត្រូវបានស្រោបដោយអ្វីដែលគេហៅថា glow-in-the-dark ដែលអាចបញ្ចេញពន្លឺដែលទាញចេញពីឧបករណ៍ភ្ជាប់ ultraviolet LED ឬប្រភពអគ្គិសនីផ្សេងទៀត៕