ក្រុមហ៊ុន Ford បានប្រកាសអំពីគម្រោងនៃការចង់ក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេទី២ ក្នុងរយៈពេលពីរឆ្នាំខាងមុខ រួមជាមួយផែនការនៃផលិតរថយន្តអគ្គិសនីសុទ្ធអោយបានប្រហែល ៦០០,០០០ គ្រឿងក្នុងមួយឆ្នាំ ។
ក្រុមហ៊ុន Blue Oval គិតថានឹងអាចសម្រេចបាន ដោយសារតែមានការចាប់អារម្មណ៏យ៉ាងខ្លាំងលើ F-150 Lightning ខណៈ Lisa Drake នាយកប្រតិបត្តិនៃក្រុមហ៊ុន Ford អាមេរិកខាងជើងបានប្រាប់សារព័ត៌មាន Reuters ថាការបញ្ជាទិញសម្រាប់រថយន្តភីកអាប់អគ្គិសនីទាំងអស់កំពុងខិតជិតដល់ ២០០,០០០ គ្រឿង ។
ដើម្បីបំពេញតម្រូវការនៃអាគុយរបស់រថយន្ត ទន្ទឹមនឹងនោះក្រុមហ៊ុនផលិតរថយន្តនិយាយថា ខ្លួនកំពុងធ្វើការជាមួយក្រុមហ៊ុនផ្គត់ផ្គង់ចំនួន៥នៅទូទាំងពិភពលោកនឹងអាចជួយ Ford អភិវឌ្ឍ និងផលិតបានរហួតដល់ ២៤០,០០០,០០០ គីឡូវ៉ាត់ម៉ោង នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០ ក្នុងនោះដែល Ford កំពុងសម្លឹងមើលកោសិកាគីមី និងបច្ចេកវិទ្យានៃរចនាសម្ព័ន្ធអាគុយថ្មី ដែលអាចជួយបន្ថយការចំនាយ ដោយរំពឹងថាតម្លៃអាគុយនៅសល់ ៨០ដុល្លារ/គីឡូវ៉ាត់ម៉ោង ។
ក្នុងនោះផងដែរ ក្រុមហ៊ុន Ford និង BMW ក៏បានបណ្តាក់ទុនក្នុងក្រុមហ៊ុនផលិត Solid power របស់ Colorado ដើម្បីអភិវឌ្ឍអាគុយ Solid-State ដែលបច្វេកវិទ្យានេះមានសុវត្ថិភាព និងថាមពលខ្លាំងជាងអាគុយបច្ចុប្បន្នដែលអាចជួយពង្រីកត្រកូលរថយន្តអគ្គិសនី ក៏ដូចជាបន្ថយរយៈពេលសាកផងដែរ ៕