Ford ចង់នាំយកឈ្មោះចាស់ សម្រាប់ម៉ូឌែលពេលអនាគតរបស់ខ្លួន

ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការបង្ហាញអំពីគោលបំណងនៃការប្រើប្រាស់ឈ្មោះចាស់លើម៉ូឌែលរបស់ខ្លួនឡើងវិញ សម្រាប់ម៉ូឌែលរថយន្តនាពេលអនាគតរបស់ខ្លួន។

ក្នុងកំឡុងពេលធ្វើបទសំភាសន៍ជាមួយ Autocar នាពេលថ្មីៗនេះ ប្រធានផ្នែកឌីស្សាញប្រចាំអ៊ឺរ៉ុបរបស់ Ford លោក Murat Gueler បានបង្ហាញថា Ford ទំនងនឹងនាំយកឈ្មោះចាស់មកវិញសម្រាប់ម៉ូឌែលថ្មីនាពេលអនាគត។ ហើយលោកក៏បាននិយាយអំពីការប្រគួតប្រជែងនៅលើទីផ្សារអ៊ឺរ៉ុបពីប្រទេសចិន និងកូរ៉េផងដែរ។ ខណៈរថយន្តរបស់ចិន ពុំមែនជាបញ្ហាធំនោះឡើយ ប៉ុន្តែរថយន្តរបស់ប្រទេសកូរ៉េធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងនៅលើទីផ្សារអ៊ឺរ៉ុប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាក់ស្តែង ប្រធានផ្នែកឌីស្សាញប្រចាំអ៊ឺរ៉ុបរបស់ Ford រូបនេះពុំបានអំពីឈ្មោះដែរនឹងត្រូវប្រើឡើងវិញនោះឡើយ ប៉ុន្តែលោកបានពិពណ៌អំពីការប្រើប្រាស់ឈ្មោះថា៖ ជាឱកាសមួយសម្រាប់ Ford ដើម្បីសំគាល់ខ្លួនពីការទម្លាក់គ្រាប់បែកនៃរថយន្តអគ្គិសនីដែលនឹងមកដល់…។

នាពេលបច្ចុប្បន្ន Ford បានធ្វើឈ្មោះឡើងវិញទៅលើរថយន្តរបស់ខ្លួនដូចជា៖ Puma, Kuga និង Bronco។ របាយការណ៍ដដែលក៏បានបង្ហាញថារថយន្ត Compact SUV អគ្គិសនីថ្មីរបស់ Ford នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣ ដែលទំនងមានឈ្មោះ Capri ឬ Probe ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម