ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តភីកអាប់ Ranger ប្រភេទសាក់ស៊ីទទេ Chassis Cab សម្រាប់ទីផ្សារអឺរ៉ុប ធ្វើឲ្យវាក្លាយជារថយន្តដ៏ល្អឥតខ្ចោះសម្រាប់ការកែច្នៃ ទៅតាមតម្រូវការជាក់លាក់ណាមួយរបស់អតិថិជន និងក្រុមហ៊ុន។
រថយន្ត Ford Ranger Chassis Cab នេះ ជាប្រភេទតួខ្លួន Single-cab និងម៉ូដែល XL ដែលផ្តល់នូវការគួបផ្សំរវាង ប្រព័ន្ធប៉ុងពីរ, ម៉ាស៊ីនម៉ាស៊ុត EcoBlue និងគ្រោងឆ្អឹងដ៏រឹងមាំ Body-on-frame ផងដែរ។
Ford រំពឹងថា ឧស្សាហកម្មដូចជា សំណង់ ឧបករណ៍ប្រើប្រាស់ ព្រៃឈើ យោធា និងប្រតិបត្តិករជួយសង្គ្រោះ នឹងចាប់អារម្មណ៍ខ្លាំងលើរថយន្ត Ranger Chassis Cab ថ្មីនេះ ដែលមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ៣ ៥០០គីឡូក្រាម ហើយអាចផ្ទុកបានទម្ងន់ ៣ ២៧០គីឡូក្រាមឯណោះ។
បន្ថែមពីនេះ តួខ្លួន Single-cab នេះ អនុញ្ញាតឲ្យបន្ថែមទ្រុងខាងក្រោយរហូតដល់ទៅប្រវែង ២ ៥១៨មីល្លីម៉ែត្រ នៅពីក្រោយកាប៊ីន៕