[ទីផ្សារបរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Ford Bronco Sport ស៊េរីឆ្នាំ២០២៥ មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ៤០ ០០០ដុល្លារ ក្នុងទីផ្សារសហរដ្ឋអាមេរិក។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ៖
- ម៉ាស៊ីនសុាំងចំណុះ ២,០ លីត្រ ជំនួយដោយ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៨ សេះ និងកម្លាំងរមួល ៣៧៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ AWD។
- ម៉ាស៊ីនសុាំងចំណុះ ១,៥ លីត្រ ជំនួយដោយ Turbocharged ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨០ សេះ និងកម្លាំងរមួល ២៧១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ FWD និងប៉ុុង ២ AWD។
សម្រាប់ការរចនាផ្នែកខាងក្រៅ Ford Bronco Sport ស៊េរីឆ្នាំ២០២៥ ទទួលបានរបាំងការពារភុកធំជាងមុន កម្ពស់បាតក្រោមខ្ពស់ជាងមុន ក៏ដូចជាប៉ូមមានកម្ពស់ខ្ពស់ជាងមុន រួមជាមួយការប្រើប្រាស់នូវថាសកង់ទំហំ ១៧អ៊ីញ ស្រោបដោយសំបកប្រភេទ Goodyear Territory ទំហំ ២៩អ៊ីញ ។ លើសពីនេះ ក៏ទទួលបានប្រព័ន្ធចាក់សោរខាងមុខ និងខាងក្រោយផងដែរ។
ចំពោះផ្នែកខាងក្នុងកាប៊ីន ក៏ទទួលបានការរចនាថ្មីដោយបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១៣,២ អ៊ីញ និងកុងទ័រព៌ត័មានឌីជីថលទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និិង Android Auto ឥតខ្សែ ព្រមទាំងទទួលបានមុខងារ ADAS ថ្មីមួយចំនួនផងដែរ៕