Ford ចេញឡានភីកអាប់ប៉ុង ២ ថ្មី ឯតម្លៃខ្ទង់ ៤មុឺនដុល្លារជាងនៅអូស្ត្រាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ប្រចាំនៅទីផ្សារប្រទេសអូស្ត្រាលី បានធ្វើការដាក់បង្ហាញជាផ្លូវការនូវរថយន្តភីកអាប់ Ford Ranger Tremor មានចំនួនកំណត់ត្រឹមតែ ១ ១៥០ គ្រឿងប៉ុណ្ណោះ ជាមួយតម្លៃលក់ខ្ទង់ ៤៥ ៩០០ ដុល្លារ។

Mitsubishi Triton Black Edition ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ bi-turbo ផលិតកម្លាំងបាន ២០១ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ១០ វគ្គ ប្រភេទបើកបរប៉ុង ២ 4WD ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់នេះ ត្រូវបានរចនាចេញពីរថយន្ត Ranger Sport ដោយទទួលបានតួខ្លួនខាងក្រៅពណ៌ប្រផះ ដោយផ្នែកខាងមុខនៅបំពាក់ដោយប៉ាណាបែបសំបុកឃ្មុំ និងចង្កៀងមុខ-ក្រោយ LED  ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រពណ៌ខ្មៅទំហំ ១៧ អ៊ីញ។ លើសពីនេះទៅទៀត រថយន្តនេះក៏ទទួលបានការតម្លើងកម្ពស់បាតក្រោមចំនួន ២៦ ម.ម ផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨ អ៊៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ កាម៉េរ៉ា ៣៦០ ដឺក្រេ កៅអីក្តៅត្រជាក់-ម៉ាស្សា និងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម