Ford ចេញឡានសាកភ្លើង E-Transit ឆ្នាំ២០២២ ថ្មី តម្លៃជាង ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត E-Transit ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលវានឹងដំណើរការដោយថាមពលអគ្គិសនីសុទ្ធតែម្តង។

រថយន្ត Ford E-Transit ថ្មីនេះនឹងផ្តល់ជម្រើសចំនួន ៨ មូ៉ដែល នៅពេលចេញលក់នៅចុងឆ្នាំ២០២១ ដោយក្នុងនោះមាន ជម្រើសកម្ពស់ដំបូល៣, ជម្រើសប្រវែង៣ ក៏ដូចជា ជម្រើសតួខ្លួន៣ ផងដែរ។ គ្រប់ម៉ូដែលទាំងអស់នឹងដំណើរការប៉ុងមួយវិលកង់ក្រោយ RWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កញ្ចប់អាគុយកម្លាំង ៦៧គីឡូវ៉ាត់ម៉ោង ដែលស្ថិតនៅបាតរថយន្ត នឹងផ្តល់ថាមពលដល់ម៉ូទ័រមួយ ដែលបង្កើតកម្លាំងបាន ២៦៦សេះ។ បើតាម EPA បានឲ្យដឹងថា រថយន្តនេះនឹងមានចម្ងាយបើកបរចន្លោះពី ២០០គីឡូម៉ែត្រ ទៅ ៣៥០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

Ford E-Transit មានបំពាក់លក្ខណៈពិសេសមកជាច្រើនដូចជា ប្រព័ន្ធកម្សាន្ត SYNC 4 នៅលើអេក្រង់ Touchscreen ទំហំ ១២អ៊ីញ, មុខងារបញ្ជាដោយសំឡេង, ប្រព័ន្ធ Ford Co-Pilot360 ដែលរួមមានមុខងារ Lane-Keeping System, Pre-Collision Assist with Automatic Emergency Braking, Intelligent Adaptive Cruise Control with Speed Sign Recognition, Intelligent Speed Assist, Blind Spot Information System with Blind Spot Assist, Reverse Brake Assist និងកាមេរ៉ា ៣៦០ដឺក្រេ។

Ford នឹងដាក់លក់រថយន្តនេះក្នុងតម្លៃចាប់ពី ៤៥ ០០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម