[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Ford E-Transit Courier ប្រភេទ Van ខ្នាតតូចថ្មីទាំងស្រុង គ្រោងនឹងបង្ហាញខ្លួនជាសាធារណៈនៅឯពិព័រណ៍រថយន្តនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី ១៨ ខែមេសា ហើយនឹងចាប់ផ្តើមផលិតនៅឆ្នាំ ២០២៤ ។
រថយន្ត Ford Courier ដែលជារថយន្ត Transit panel តូចបំផុតរបស់ Ford ស្ថិតនៅចន្លោះ Transit Connect និង E-Transit Courier ថ្មី ហើយជារថយន្តដំបូងគេដែលផ្តល់ជូននៅថាមពលអគ្គិសនីសុទ្ធ ដែលផលិតនៅលើស្ថាបត្យកម្ម EV របស់ក្រុមហ៊ុន Ford មានប្រវែងតួខ្លួន ៤ ២៧៨ ម.ម ផ្តោតលើការរចនារាងជាជ្រុងៗ ដោយមានប៉ាណាមុខស្រដៀងនឹង Explorer ថ្មី ដែលងាចផ្ទុកបានទម្ងន់ ៧០០ គីឡូក្រាមជាមួយនឹងកម្លាំងអូសសណ្តោងបានដល់ ៧៥០ គីឡូក្រាម។
ផ្នែកខាងក្នុងនៃ E-Transit Courier បានតុបតែងយ៉ាងទំនើប ដែលត្រូវបានរចនាឡើងតាមតម្រូវការរបស់អ្នកប្រើប្រាស់រថយន្តកុងតឺន័រដែលមានចង្កូតរាងមូល កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ SYNC 4 ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Ford, Android Auto និង Apple CarPlay ជាស្តង់ដារ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែលអគ្គិសនី Ford នៅមិនទាន់បង្ហាញអំពីអាគុយទេ តែរថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៤ សេស អាចបើកបរបានចម្ងាយ ៨៧ គីឡូម៉ែត្រក្នុងការសាកថ្មរយះ ១០ នាទី ជាមួយឆ្នាំងសាកល្បឿនលឿនកម្លាំង ១០០ គីឡូវ៉ាត់
ទន្ទឹមនឹងនេះ ក៏មានម៉ូដែលប្រើមាស៊ីនសាំងផងដែរ ដោយដំណើរការជាមួយម៉ាស៊ីនចំណុះ ១,០ លីត្រ EcoBoost មានកម្លាំង ១២៤ សេស និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ Ecoblue មានកម្លាំង ៩៩ សេស ភ្ជាប់ជាមួយប្រអប់លេខដៃ ៦ វគ្ក និងជម្រើសប្រអប់លេខ dual-clutch ៧ វគ្គផងដែរ ៕