
ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Ford Everest Sport Special Edition ដែលជាជាកំណែពិសេសថ្មី នៅក្នុងប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពីខ្ទង់ ៤មុឺនដុល្លារ។
កំណែពិសេសថ្មីនេះ មានការរចនាថ្មីបែបស្ព័រ ប្រើថាសកង់ alloy ពណ៌ខ្មៅទំហំ ២០ អ៊ីញ និងបានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពថ្មីៗ និងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់មួយចំនួនដូចជា Adaptive Cruise Control, ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ, Lane Keeping Assist និងមុខងារសុវត្ថិភាពជាច្រើនទៀតដែលមិនមាននៅក្នុង Everest Sport ធម្មតា។
រថយន្ត Ford Everest Sport Special Edition ប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ turbo ផលិតថាមពលបាន ១៦៨ សេះ និងកម្លាំងរមួល ៤០៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦វគ្គ និងប្រព័ន្ធបើកបរប៉ុង ១ RWD តែមួយប៉ុណ្ណោះ។
គួរឲដឹងថា បច្ចុប្បន្ន រថនយ្តនេះមានលក់តែនៅប្រទេសថៃប៉ុណ្ណោះ ពោលគឺមិនទាន់មានព័ត៌មានអំពីការចេញលក់នៅប្រទេសផ្សេងទៀតនោះឡើយ៕