Ford ថា ពេលនេះខ្លួននឹងមិនផលិតរថយន្តអគ្គិសនីទេ តែផលិតរថយន្ត PHEV ជំនួសវិញ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បាននិយាយថា ខ្លួននឹងលុបចោលគម្រោងផែនការផលិតរថយន្ត SUV អគ្គិសនី ខ្នាតធំ វិញ ដែលនឹងគ្រោងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ នេះ ដើម្បីផ្តោតក្នុងការផលិតរថយន្តកូនកាត់វិញ នេះបើតាមរបាយការណ៍បម្រុងទុកដែលបានលើកឡើងកាលពីខែមិនាកន្លងទៅ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Ford ក៏បានពន្យាពេលក្នុងការផលិតរថយន្តភីកអាប់អគ្គិសនីខ្នាតធំផងដែរ ដែលការពន្យារពេលគឺធ្វើឡើងពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៧។ ចំពោះការពន្យារពេលនេះ គឺធ្វើឡើងដើម្បីកំណត់ពេលវេលា និងបង្កើតយុទ្ធសាស្ត្រថ្មី សម្រាប់ផលិតរថយន្ត​ភីកអាប់​អគ្គិសនី​ខ្នាត​មធ្យម​ និង​រថយន្ត​​អគ្គិសនីប្រភេទដឹកជញ្ជូន ​ក្នុងឆ្នាំ២០២៧ ទៅតាមផែនការដែលបានគ្រងទុក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះបញ្ហាចំបងផ្សេងទៀតដែលនាំឲមានការផ្លាស់ប្តូរនេះ បណ្តាលមកពីការដណ្តើមទីផ្សារពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន រួមជាមួយការលេចចេញព៌ត័មានថ្មីៗនេះថា ប្រសិនបើលោក Donald Trump ជាប់ឆ្នោតម្តងទៀត លោកនឹងបើកចំហរក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តចិន បង្កើតរោងចក្រនៅអាមេរិក។

គួរឲដឹងងថា ការផ្លាស់ប្តូរយុទ្ធសាស្រ្តថ្មីនេះបានធ្វើឲក្រុមហ៊ុន Ford ខាតបង់ប្រាក់ប្រមាណ ៤០០ លានដុល្លារដែលទាក់ទងនឹងការលុបចោលការអភិវឌ្ឍន៍រថយន្ត SUV អគ្គិសនី និងចំនួន ១,៥ ពាន់លានដុល្លារ ដោយសារការផ្លាស់ប្តូរយុទ្ធសាស្ត្រទាំងមូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម