Ford ថា Ford Ranger EV អាចនឹងលេចមុខនៅក្នុងឆ្នាំ២០២៧ ហើយមានតម្លៃសមរម្យ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានប្រកាសថា ខ្លួនបាននឹងកំពុងរៀបចំផែនក្នុងការផលិតរថយន្តអគ្គិសនីចំនួន ៣ម៉ូឌែល នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានរថយន្តភីកអាប់អគ្គិសនីចំនួន ២ម៉ូឌែល និងរថយន្តដឹកអ្នកដំណើរប្រភេទអគ្គិសនី (Commercial Van) ចំនួន ១ម៉ូឌែល។

ចំពោះរថយន្តភីកអាប់អគ្គិសនីទី១ ដែលត្រូវបានរំពឹងនោះគឺប្រហែលជា Ford Ranger EV ដែលនឹងមានការរចនាស្រដៀងទៅនឹងរថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning។ ទន្ទឹមនឹងនេះ សម្រាប់រថយន្តភីកអាប់អគ្គិសនី មួយម៉ូឌែលទៀតត្រូវបានរំពឹងថានឹងជាជំនាន់បន្ទាប់ ជំនាន់ទី២ នៃរថយន្ត Ford F-150 Lightning ដែលមានឈ្មោះថា Project T3។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត ពួកគេបាននិយាយបញ្ជាក់ទៀតថា ខ្លួនបានកំពុងផ្តោតលើការបន្ថយតម្លៃទៅលើរថយន្តអគ្គិសនីទាំងនេះជាខ្លាំង ហើយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងការរចនាថ្មី សម្រាប់រថយន្តភីកអាប់អគ្គិសនីទាំង ២ម៉ូឌែល នេះ ដែលនឹងធ្វើឲវាក្លាយជារថយន្តអគ្គិសនីមួយដែលមានតម្លៃសមរម្យ និងមានលក្ខណៈពិសេសល្អក្នុងការបើកបរ និងការប្រើប្រាស់។

គួរឲដឹងថា កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford ក៏បានប្រកាសលុបចោលគម្រោងអភិវឌ្ឍរថយន្ត SUV អគ្គិសនី កៅអីបីជួរ របស់ខ្លួនផងដែរ ដែលបច្ចុប្បន្នពួកគេត្រូវបានផ្លាស់ប្តូរផលិតរថយន្តកូនកាត់ Hybrid ជំនួសវិញ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ ក្រៅពីនេះ ក្រុមហ៊ុន Ford កំពុងពិចារណាក្នុងការការផ្លាស់ប្តូរទីតាំងពីប្រទេសប៉ូឡូញទៅសហរដ្ឋអាមេរិកវិញដើម្បីកាត់បន្ថយតម្លៃរបស់រថយន្តខ្លួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម