ក្រុមហ៊ុន Ford បាននិយាយថាខ្លួននឹងលុបបំបាត់ម៉ាស៊ីនប្រើប្រេងទាំងស្រុងលើរថយន្តដែលបានលក់នៅអឺរ៉ុបនៅឆ្នាំ ២០៣០។ នេះមានន័យថារថយន្តដូចជា Fiesta ឬ Focus នឹងលែងមានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូតទៀតហើយ។
យោងតាមផែនការនៅពាក់កណ្តាលឆ្នាំ ២០២៦ គ្រប់ម៉ូដែលរថយន្ត Ford នឹងត្រូវបានអភិវឌ្ឍជាអគ្គីសនីដោយប្រើតែម៉ូទ័រអគ្គិសនី ឬម៉ាស៊ីនកូនកាត់ (PHEV) ប៉ុណ្ណោះ។ បន្ទាប់មកនៅពេលដែលវាឈានដល់ឆ្នាំ ២០៣០ រថយន្ត របស់ Ford ទាំងអស់នឹងក្លាយជារថយន្តអគ្គិសនីសុទ្ធ។
តាមពិតទៅក្រុមហ៊ុន Ford បានចាប់ផ្តើមផលិតកម្មជាមួយរថយន្តប្រភេទអគ្គិសនីសុទ្ធ Mustang Mach-E SUV និងម៉ូឌែលប្រភេទ Hybrid ផ្សេងទៀតរួចហើយ។ ជាក់ស្តែងនៅឆ្នាំ ២០២៤ ម៉ូដែលដូចជា Transit និង Tourneo នឹងមានជម្រើសម៉ូឌែលប្រភេទ PHEV និង អគ្គិសនីសុទ្ធ បន្ថែមទៀត ខណៈពេលដែលជម្រើសម៉ាស៊ីនប្រភេទធម្មតានៅតែមាន។
ដើម្បីសំរេចគោលដៅខាងលើ យីហោរថយន្តអាមេរិចបាននិយាយថាខ្លួននឹងវិនិយោគទឹកប្រាក់ ១ ពាន់លានដុល្លារលើរោងចក្រនៅទីក្រុង Cologne (ប្រទេសអាឡឺម៉ង់) ដើម្បីបំពេញដល់ការផលិតរថយន្តអគ្គិសនី។ រោងចក្រនេះនឹងក្លាយជារោងចក្រដែលដឹកជញ្ជូនម៉ូដែលអគ្គិសនីដំបូងសម្រាប់ទីផ្សារអឺរ៉ុបនៅឆ្នាំ ២០២៣ ។
ដូច្នេះនៅអឺរ៉ុប រថយន្ត Fiesta និង Focus ជំនាន់ថ្មីដែលរំពឹងថានឹងបង្ហាញខ្លួននៅប៉ុន្មានឆ្នាំខាងមុខ នឹងក្លាយជាម៉ូដែលចុងក្រោយរបស់ Ford ដែលនឹងមានជម្រើសម៉ាស៊ីនប្រភេទប្រេង៕