Ford នឹងនាំយកកំពូលរថយន្ត Off-road ខ្លួនមកវិញ ក្នុងឆ្នាំ២០២០

Ford បានធ្វើឱ្យមនុស្សជាច្រើនរង់ចាំអស់រយៈពេល ២៣ឆ្នាំ សម្រាប់រថយន្តកំពូល Off-road ម៉ូដែល Bronco។

ឥឡូវនេះក្រុមហ៊ុនរថយន្តអាមេរិកខាងលើបានប្រកាសថា Ford Bronco ជំនាន់ទី៦ ថ្មីសន្លាង (All-new) នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០២០ ខាងមុខនេះតែម្តង។ ទោះបីជាយ៉ាងណា Ford មិនបានបញ្ចេញព័ត៌មានលម្អិតច្រើនឡើយ ប៉ុន្តែបានចេញវីដេអូ Teaser ថ្មីមួយពីប្រវត្តិរបស់ Bronco ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះយើងអាចមើលឃើញការអាប់ដេតរូបឡូហ្គូថ្មីសម្រាប់ម៉ូដែល Bronco នេះផងដែរ។ មានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយជុំវិញរថយន្ត Ford Bronco នេះ ដូចជា វាអាចនឹងប្រើគ្រោងឆ្អឹងដូចទៅនឹង Ford Ranger ជាដើម។

Ford Bronco នឹងចេញមកប្រជែងជាមួយ Jeep Wrangler ហើយនឹងមានតួខ្លួនរាងជ្រុងៗ អាចដោះទ្វារចេញបាន និងមានសមត្ថភាព Off-road ដ៏អស្ចារ្យទៀតផង។ ចំណែកឯម៉ាស៊ីនវិញ គេរំពឹងថាវានឹងប្រើម៉ាស៊ីន Ecoboost ចំណុះ ២,៣លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ក៏ដូចជា ម៉ាស៊ីន Hybrid ទំហំ ៦ស៊ីឡាំងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម