Ford បញ្ចុះតម្លៃឡានអគ្គិសនីថ្មីរាប់ពាន់ដុល្លារ

Ford កំពុងតែលក់បញ្ចុះតម្លៃលើរថយន្តអគ្គិសនី Mustang Mach-E រហូតដល់ទៅ ៣ ០០០ដុល្លារ ដើម្បីធ្វើឲ្យវាកាន់តែប្រកួតប្រជែងខ្លាំង។

ទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃនោះ រថយន្ត Ford Mustang Mach-E ម៉ូដែល Select និង First Edition នឹងចុះ ១ ០០០ដុល្លារ, California Route 1 ចុះ ២ ០០០ដុល្លារ ខណៈ Premium ចុះ ៣ ០០០ដុល្លារពេញតែម្តង។ ដោយឡែក Mustang Mach-E GT ដែលជាម៉ូដែលថ្លៃបំផុត មិនបានចុះតម្លៃឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈការបញ្ចុះតម្លៃនេះមានន័យថា រថយន្ត SUV អត់ប្រើសាំង Mustang Mach-E Select RWD នឹងមានតម្លៃចាប់ពី ៤២ ៨៩៥ដុល្លារ, Select AWD តម្លៃ ៤៥ ៥៩៥ដុល្លារ, Premium តម្លៃ ៤៧ ០០០ដុល្លារ, California Route 1 តម្លៃ ៤៩ ៨០០ដុល្លារ និង First Edition តម្លៃ ៥៨ ៣០០ដុល្លារ។

Ford Mustang Mach-E ត្រូវគេរំពឹងថានឹងទៅដល់ដៃអតិថិជន នៅចុងឆ្នាំ២០២០ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម