Ford បានបង្ហាញចេញនូវរថយន្តភីកអាប់ខ្នាតធំ Super Duty ឆ្នាំ២០២២ ដែលនឹងបង្ហាញវត្តមានជាផ្លូវការនៅខែមិថុនាខាងមុខនេះ ជាមួយការអាប់ដេតថ្មី។
ត្រកូល Ford Super Duty ឆ្នាំ២០២២ ក៏នឹងទទួលបាននូវជម្រើសពណ៌ផ្នែកខាងក្រៅថ្មី ឈ្មោះ Atlas Blue និងជម្រើសពណ៌ផ្នែកខាងក្នុងថ្មីឈ្មោះ Baja, Navy Pier និង Light Slate ផងដែរ។ ប្រភេទ F-250 និង F-350 នឹងបំពាក់ថ្មីជាមួយកញ្ចប់ Lariat Sport Appearance សម្រាប់ផ្តល់ទៅកាន់អតិថិជនដែលចូលចិត្ត ក្រូមតិច។ កញ្ចប់ថ្មីនេះ រួមមាន កាងពណ៌ដូចតូររថយន្តទាំងមូល, ប៉ាណាមុខ, កញ្ចក់ផ្នែកខាងក្រៅ, ក្រូមខាងមុខ និងឈ្នាន់ពណ៌ខ្មៅ។ បន្ថែមពីនេះ សម្រាប់ម៉ូដែល XLT នឹងទទួលបានថ្មីនូវកញ្ចប់ Black Appearance Package រួមមាន ថាសកង់ Ebony ទំហំ ២០អ៊ីញ, កាងពណ៌ដូចតូររថយន្តទាំងមូល, ប៉ាណាមុខ និងឈ្នាន់ Ebony ពណ៌ខ្មៅ។
សម្រាប់ការអាប់ដេតលើម៉ូដែលឆ្នាំ ២០២២នេះ Ford បានបំពាក់ថ្មី នូវព័ន្ធកម្សាន្ត SYNC4 អេក្រង់ទំហំ ១២អ៊ីញដែលភ្ជាប់ជាមួយ រន្ធសាកថ្មឥតខ្សែ, Apple Carplay, Android Auto និងកម្មវិធី SYNC4 AppLink ។
Ford Super Duty ឆ្នាំ២០២២ បំពាក់ជាមួយជម្រើសម៉ាស៊ីនចំណុះ ៧,៣លីត្រ V8 កម្លាំង ៤៣០សេះ និងជម្រើសម៉ាស៊ីនម៉ាស៊ូត ៦,៧លីត្រ V8 កម្លាំង ៤៧៥សេះ៕