ក្រុមហ៊ុន Ford បានធ្វើការបញ្ចេញនូវម៉ូឌែលថ្មីនៃ Explorer ST ឆ្នាំ២០២២ ប្រភេទប៉ុងមួយ ឬRWD ខណ:ពេលកន្លងម៉ូឌែលនេះមានតែប្រភេទប៉ុងពីរ ឬ AWD ប៉ុណ្ណោះ ។
រថយន្ត Explorer ST ឆ្នាំ២០២២ បំពាក់ដោយម៉ាស៊ីនចំណុះ ៣,០លីត្រ Ecoboost V6 មានកម្លាំង ៤០០សេះ និងកម្លាំងបង្វិល ៥៦២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ និងជម្រើសបើកបរប៉ុងមួយ RWD។
ជាមួយម៉ូឌែលថ្មី Explorer ST ឆ្នាំ២០២២ ក្រុមហ៊ុន Ford ក៏បានផ្តល់នូវម៉ូឌែលប្រភេទថ្មីដែលស្ថិតនៅចន្លោះម៉ូឌែល XLT និង Limited ផងដែរដោយវាមានឈ្មោះថា Explorer ST-Line ដែលដំណើការដោយម៉ាស៊ីនចំណុះ ២,៣លីត្រ Ecoboost កម្លាំង ៣០០សេះ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ និងជម្រើសការបើកបរ RWD និង AWD។ សម្រាប់ Explorer ST-Line នេះវាមានតម្លៃតិចជាងម៉ូឌែលធម្មតាចំនួន ៧ ៥៧០ដុល្លារ និងថោកជាង ST Enthusiast ចំនួន ២ ៥៧៥ដុល្លារផងដែរ។
ម៉ូឌែលថ្មី Explorer ST ឆ្នាំ២០២២ បានបំពាក់ជាមួយថាសកង់ទំហំ ២០អ៊ីញ, ប៉ាណាខាងមុខពណ៌ខ្មៅ, ស្រោមកញ្ចក់សងខាងពណ៌ខ្មៅ, ដៃចង្កូតមានមុខងារកម្តៅ, អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ, ឧបករណ៍បំពងសម្លេង B&O ចំនួន ១៤ចំណុច, កៅអីស្បែកអមដោយថ្នេរពណ៌ក្រហម និងកៅអីខាងមុខមានមុខងារកម្តៅផងដែរ៕