Ford បញ្ចេញឡានអគ្គិសនីសុទ្ធខ្នាតតូច សាកថ្មម្តងជិះបាន ៣៧០គឡូម៉ែត្រ ឯតម្លៃលក់ជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Ford Puma Gen-E ស៊េរីឆ្នាំ ២០២៥ ប្រភេទ compact-SUV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ជាផ្លូវការក្នុងឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៣៨ ៨០០ ដុល្លារ នៅទីផ្សារតំបន់អឺរ៉ុប ។

Ford Puma ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦៦ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៣គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៧៦ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿន អាចសាកបានពី ១០-៨០% ប្រើរយៈពេល ២៣នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងនិងការឌីស្សាញរបស់រថយន្តនេះ មានលក្ខណៈបែបស្ព័រ ដោយទទួលបានកាងខាងមុខដែលត្រូវបានកែសម្រួលជាមួយនឹងប៉ាណាបិទជិតស្រដៀងគ្នាទៅនឹងរថយន្ត Mustang Mach-E ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រថ្មីទំហំ ១៩អ៉ីញ និងទ្វាឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២អ៉ីញ អាចប្រើប្រព័ន្ធប្រតិបត្តិការ SYNC4 រួមទាំងប្រព័ន្ធ Apple CarPlay/Android Auto កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលបើក Panoramic roof  និងឧបករណ៍បំពងសំឡេងម៉ាក Bose ចំនួន ១០ចំនុច ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម