[ទីផ្សារបរទេស] ការផលិតរថយន្តភីកអាប់អគ្គិសនី F-150 Lightning ប៉ុន្តែនាយកប្រតិបត្តិ Ford បាននិយាយថាក្រុមហ៊ុនកំពុងតែខិតខំបង្កើតរថយន្តអគ្គិសនីប្រភេទភីកអាប់មួយទៀត ដែលខុសពីរថយន្តទីមួយ។
លោក Farley បានលើកឡើងនៅថ្ងៃសម្ពោធការផលិតរថយន្ត F-150 Lightning ថាក្រុមហ៊ុនកំពុងផលិតរថយន្តភីកអាប់ថ្មីមួយទៀត ហើយថា F-150 Lightning មិនមែនជាភីកអាប់អគ្គិសនីតែមួយដែលក្រុមហ៊ុនផលិតនោះទេ។
បន្ថែមពីនេះលោកក៏បានបង្ហាញមហិច្ឆតារបស់ Ford ដែលចង់ក្លាយជាក្រុមហ៊ុនឈានមុខផ្នែកភីកអាប់អគ្គិសនីផងដែរ។ យ៉ាងណាក្ដី ចំពោះរថយន្តភីកអាប់អគ្គិសនីថ្មី ជាប្រភេទរថយន្តបែបណានោះ មិនមានការបញ្ជាក់ពីលោក Farley នោះឡើយ។
កន្លងមកលោក Farley ធ្លាប់បានទទួលស្គាល់ដោយចំៗថាក្រុមហ៊ុនរបស់ខ្លួនមានបំណងចង់ឡើងគ្រងតំណែងលេខមួយលើទីផ្សាររថយន្តអគ្គិសនីដែលកាន់កាប់ដោយ Tesla ដោយចង់សម្រេចគោលដៅឲ្យបាននៅត្រឹមដំណាច់ឆ្នាំក្រោយ ជាមួយទំហំផលិតរថយន្តអគ្គិសនីចំនួន ៦០ម៉ឺនគ្រឿងនៅទូទាំងពិភពលោក៕