ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញនូវលក្ខណៈសម្បត្តិពេញលេញ សម្រាប់ភីកអាប់ Ranger ជំនាន់ថ្មី នៅក្នុងប្រទេសអូស្ត្រាលី បន្ទាប់ពីម៉ូដែល Ranger Raptor ជំនាន់ថ្មី ក៏ត្រូវបានដាក់បង្ហាញជាផ្លូវការ។
ចំពោះទីផ្សារប្រទេសអូស្ត្រាលី រថយន្ត Ford Ranger ២០២៣ មានផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ៖
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbocharged មានកម្លាំង ១៦៧សេះ និងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ៦វគ្គ
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ twin-turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០៦សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ១០វគ្គ
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៤៧សេះ និងកម្លាំងរមួល ៦០០ញ៉ូតុនម៉ែត្រ ប្រើប្រអប់លេខអូតូ ១០វគ្គ
គួរឲ្យដឹងដែរថា ចំពោះម៉ូដែល Ranger Raptor គឺប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង EcoBoost មានកម្លាំង ៣៩២សេះ និងកម្លាំងរមួល ៥៨៣ញ៉ូតុនម៉ែត្រ។
យ៉ាងណាមិញ Ford Ranger ២០២៣ មានផ្តល់ជម្រើស ៦ ម៉ូដែល គឺ XL, XLS, XLT, Sport, Wildtrak និង Raptor៕