Ford បន្ថែមម៉ូដែលថ្មី Ford Everest Sport RWD តម្លៃខ្ទង់ ៤មុឺនដុល្លារ នៅទីផ្សារប្រទេសអូស្រ្តាលី

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Ford ប្រចាំនៅប្រទេសអូស្រ្តាលី បានធ្វើការដាក់បញ្ចេញបន្ថែមនៅរថយន្ត Ford Everest ថ្មី គឺម៉ូដែល Sport RWD ជាមួយនឹងតម្លៃលក់ចាប់ពី ៤០ ៧៣៧ ដុល្លារ នៅទីផ្សាររបស់ខ្លួន។

លក្ខណៈពិសេសជាស្តង់ដារមាននៅលើ Everest Sport RWD ទាំងនេះរួមបញ្ចូលការតុបតែងផ្នែកខាងក្រៅពណ៌ខ្មៅជាមួយនឹងថាសកង់ស្ព័រទំហំ ២០ អ៊ីញ, ឡូហ្គោ Everest នៅលើគម្របម៉ាស៊ីន និងឡូហ្គោ Sport នៅផ្នែកខាងក្រោយ ,ទ្វារក្រោយបិទ-បើកដោយថាមពលអគ្គិសនី, កៅអីខាងមុខបែប Sport ស្រោបដោយស្បែកជាមួយមុខងារកំដៅ/ត្រជាក់ និងកៅអីអ្នកបើកបរអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ១០ ទិសដៅ ជាមួយនឹងការកំណត់អង្គចងចាំ កៅអីអ្នកដំណើរដែលលៃម្រូវបាន ៨ ទិសដៅ និងពណ៌ផ្តាច់មុខដែលមានឈ្មោះថា Blue Lightning ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០​ លីត្រ bi-turbo ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២០៦ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ។

បន្ថែមពីលើការដាក់បង្ហាញរថយន្ត Everest Sport RWD ក្នុងនោះ ក្រុមហ៊ុន Ford Australia បានធ្វើការអាប់ឌេតទៅលើរថយន្ត Everest Sport ដែលនៅសល់សម្រាប់ពាក់កណ្តាលឆ្នាំម៉ូដែលឆ្នាំ ២០២៣ ដូចជាម៉ូដែល Everest Platinum ឥឡូវនេះមានស្តង់ដារមកជាមួយនឹងកាងការពារបាតក្រោម និងដំបូលពណ៌ខ្មៅ។ ក្នុងនោះ អតិថិជន Everest Platinum ក៏អាចរើសយកកញ្ចប់ Off-Road Pack ដោយមិនគិតថ្លៃ ដោយផ្លាស់ប្តូរកង់ទំហំ ២១ អ៊ីញ ទៅទំហំ ១៨ អ៊ីញជាមួយនឹងសំបកកង់ប្រភេទ all-terrain tires។

មិនត្រឹមតែប៉ណ្ណោះ ក្រុមហ៊ុន Ford Australia ក៏បានបង្ហាញផងដែរថា ម៉ូដែល Everest Trend 4WD និង Sport 4WD នឹងចាប់ផ្តើមផលិតចាប់ពីខែមីនា ឆ្នាំ ២០២៣ តទៅ ដែលមានមកជាមួយនឹងកញ្ចប់ Touring pack ដែលរួមមានដំបូល roof rails ពណ៌ខ្មៅ, កាមេរ៉ា 360 ដឺក្រេ, ភ្លើង zone lighting, របារសម្រាប់អូសសណ្តោង និងប្រព័ន្ធបញ្ជាហ្វ្រាំងរថយន្តរួមបញ្ចូលគ្នាជាដើម។

ជាមួយគ្នានេះ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Ford Australia លោក Andrew Birkic បាននិយាយថា “Everest Sport បានបង្ហាញឲ្យឃើញថាជាគំរូដ៏ពេញនិយមមួយចាប់តាំងពីយើងបានបង្ហាញនៅរថយន្ត Everest ជំនាន់បន្ទាប់កាលពីដើមឆ្នាំនេះ” ។ “ជាមួយនឹងការដាក់បង្ហាញ Everest Sport RWD យើងកំពុងផ្តល់ជូនអតិថិជនរបស់យើងនៅជម្រើសកាន់តែច្រើន ជាមួយនឹងរថយន្តទាន់សម័យ ដែលអាចសណ្តោងទូកបាន ហើយសាកសមនឹងក្រុមគ្រួសារប្រកបដោយសុវត្ថិភាព និងផាសុកភាព៕”

ផ្ទាំងផ្សាយពាណិជ្ជកម្ម