Ford បំពាក់ឌុយសាកភ្លើងឲ្យឡាន Tesla លើឡានភីកអាប់អគ្គិសនី F-150

2022 Ford F-150 Lightning Pro. Pre-production model with available features shown. Available starting spring 2022.

[ទីផ្សារបរទេស] ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ Ford បាន​ធ្វើ​ការ​បំពាក់​នូវ​ដុំ​សាក​ស្តង់ដារលើរថយន្តភីកអាប់អគ្គិសនី F-150 Lightning ដែល​អាច​ឲ្យរថយន្តនេះ សាកភ្លើងឲ្យរថយន្ត Tesla បាន។

ដំណឹងនេះត្រូវបានចែករំលែកដោយអ្នកប្រើប្រាស់រថយន្តភីកអាប់ F-150 Lightning ផ្ទាល់ ដោយ​ដុំ​សាក​នេះ​គឺ​ជា​ដុំសាក​ប្រភេទ Lenz J1772 អាច​ស្វែងរក​ទិញ​បានយ៉ាងងាយនៅ​លើ​អនឡាញ។ ក្នុងប្រអប់​ដែលរក្សាទុកដុំសាកបានបញ្ជាក់ថែមទៀត​ថា​អាចប្រើជាមួយរថយន្ត Tesla គ្រប់​ម៉ូដែល ដែលមានន័យថាមិនថា Model S, 3, X ឬ Y អាច​យក​ថាមពល​ពី F-150 Lightning បាននៅ​ពេលដែលអស់ថាមពល។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុខងារនេះគឺដូចគ្នាទៅនឹងការបញ្ចេញ​មតិ​របស់លោក Jim Farley នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford ​ដែល​លោក​បាន​និយាយ​ពេល​ប្រកាសចេញ​រថយន្ត F-150 Lightning ថា​ ប្រសិនបើ​ដាច់​ភ្លើង​ លោក​អ្នក​អាចយករថយន្ត F-150 Lightning ទៅ​សាក​ភ្លើង​ឲ្យរថយន្ត Tesla របស់អ្នកជិតខាងបាន។

បន្ថែមពីលើដុំសាកសម្រាប់ Tesla រថយន្ត F-150 Lightning ក៏​មាន​នូវ​ដុំ​សាក​មួយ​ទៀតដែល​អាចប្រើប្រាស់​ជាមួយ​រថយន្ត​អគ្គិសនី​ទាំងអស់របស់ Ford ទាំងអស់ មានដូចជារថយន្ត Mach-E និងអាចសាកភ្លើងឲ្យរថយន្ត F-150 Lightning ដទៃ​ថែម​ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម