Ford ប្រកាសតម្លៃឡាន Mustang Mach-E ផលិតនៅចិន ជាផ្លូវការ

Ford បានប្រកាសតម្លៃនៃរថយន្តអគ្គិសនី Mustang Mach-E ដែលផលិតនៅក្នុងប្រទេសចិន សម្រាប់លក់ឲ្យទីផ្សារក្នុងស្រុក ជាផ្លូវការ។

រថយន្ត Ford Mustang Mach-E ដែលផលិតនៅចិននេះ នឹងផ្តល់ជម្រើស ៤ ម៉ូដែល គឺ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • Standard Range Base RWD មានតម្លៃ ៤០ ៤៦០ដុល្លារ អាចបើកបរបានចម្ងាយ ៤៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង
  • Extended Range Premium RWD តម្លៃ ៤៧ ៣១៥ដុល្លារ អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ
  • Extended Range Premium AWD តម្លៃ ៥១ ៩០០ដុល្លារ អាចបើកបរបានចម្ងាយ ៥៤០គីឡូម៉ែត្រ
  • GT First Edition តម្លៃ ៥៨ ០០០ដុល្លារ អាចបើកបរបានចម្ងាយ ៤៨០គីឡូម៉ែត្រ

គួរឲ្យដឹងថា GT First Edition គឺជាម៉ូដែលមានកម្លាំងខ្លាំងបំផុតក្នុងត្រកូល Mustang Mach-E ដោយបំពាក់ម៉ូទ័រអគ្គិសនី ២ មានកម្លាំងសរុប ៤៨៨សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣វិនាទី។

គ្រប់ម៉ូដែលទាំងអស់នឹងបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិពាក់កណ្តាល កម្រិត២ (Level 2 semi-autonomous driving) មកស្តង់ដារ ក៏ដូចជាមុខងារ SYNC+ 2.0 Smart Connected System ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម