[ទីផ្សារបរទេស] Ford បានបញ្ជាក់ឲ្យដឹងថាអតិថិជនដែលបានចុះឈ្មោះកក់រថយន្ត F-150 Lightning ដែលជារថយន្តភីកអាប់អគ្គិសនីសុទ្ធនោះ នឹងអាចចាប់ផ្ដើមដាក់ការកុម្ម៉ង់ទិញនៅថ្ងៃព្រហស្បត្តិ៍សប្ដាហ៍នេះ។
បន្ថែមពីនេះដែរ Ford ក៏បានប្រកាសថាខ្លួនគ្រោងបង្កើនការផលិតរថយន្តភីកអាប់អគ្គិសនីជិតពីរដង ដោយបង្កើនដល់ ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណៈដែលការផលិតនៅធ្វើឡើងនៅរោងចក្រនៅ Michigan ហើយការបង្កើនការផលិតក៏ដោយសារតែមានតម្រូវការខ្ពស់ពីអតិថិជន។
គួរដឹងថា F-150 Lightning នាពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃ Pre-Production ដោយរថយន្តសម្រាប់ធ្វើតេស្ត បានចាប់ផ្ដើមរំកិលខ្លួនចេញរោងចក្រ និងត្រៀមខ្លួនធ្វើតេស្តភាពធន់មុនការដឹកជញ្ជូនជូនដល់អតិថិជននៅក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២២នេះ៕