Ford លក់ឡានអគ្គិសនីខាតជាង ៣ មុឺនដុល្លារក្នុងមួយគ្រឿង ក្នុងត្រីមាសទី ២ នៅឆ្នាំនេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានព្យាករណ៍ថា រថយន្តអគ្គិសនីរបស់ខ្លួន Model e នៃអាជីវកម្មនឹងខាតទឹកប្រាក់ប្រហែល ៣ ពាន់លានដុល្លារនៅឆ្នាំនេះ ហើយរំពឹងថានឹងមានការខាតបង់ចំនួន ៤,៥ ពាន់លានដុល្លារ ខណៈដែលទើបតែបានប្រកាសពីការខាតបង់ចំនួន ១,៨ ពាន់លានដុល្លារនៅក្នុងត្រីមាសទីពីរ ដោយជាការខាតបង់ជាង ៣២ ០០០ ដុល្លារ លើរាល់រថយន្តអគ្គិសនីដែលបានលក់។

ការខាតបង់នេះ ធ្វើឲ្យ Ford បានផ្លាស់ប្តូរគោលដៅឆ្ពោះទៅរករថយន្តកូនកាត់ hybrid និងកាត់បន្ថយក្នុងការផលិតរថយន្តអគ្គិសនីបន្ថែមទៀត។ គោលដៅពីមុនរបស់ខ្លួនក្នុងការផលិតរថយន្តអគ្គិសនីចំនួន ៦០០ ០០០ គ្រឿងក្នុងមួយឆ្នាំនៅចុងឆ្នាំ ២០២៣ មានកាលកំណត់ថ្មីនៃឆ្នាំ ២០២៤ ឡើងវិញ ។ ខណះគោលដៅរយៈពេលវែងរបស់ខ្លួនគឺការលក់រថយន្តអគ្គិសនី ២ លានគ្រឿងក្នុងមួយឆ្នាំនៅឆ្នាំ ២០២៦ លែងមានកាលបរិច្ឆេទទៀតហើយ នេះបើយោងតាមគេហទំព័រ ​CNBC ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹងនឹងនេះ លោក Jim Farley នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford កត់សម្គាល់ថាមិនមានការប្រញាប់ប្រញាល់ធំណាមួយដើម្បីឈានដល់គោលដៅពីមុនរបស់ខ្លួននោះទេ។ លោកបានបន្តថា “ល្បឿននៃការអនុម័តរថយន្តអគ្គិសនីនឹងយឺតជាងការរំពឹងទុកបន្តិច ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកផ្លាស់ប្តូរដំបូងដូចជា Ford” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម